(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ជូរ លឹមហួត, អ្នកនាង កេត សត្យា, លោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ គណបក្សប្រជាជនកម្ពុជា បង្ហាញគោលនយោបាយធំៗ ដែលនឹងត្រូវអនុវត្តន៍ក្នុងអាណត្តិថ្មី
២៖ សម្តេច ហេង សំរិន ប្រាប់សមាជិកបក្សថា ត្រូវសន្សំពិន្ទុពីម្ចាស់ឆ្នោតគ្រប់ពេល តាមរយៈគុណភាពការងារ និងអំពើល្អ ដើម្បីឈ្នះឆ្នោត
៣៖ តុលាការបដិសេធ ការស្នើសុំចូលជួបលោក កឹម សុខា ពីសំណាក់អតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិមួយក្រុម
៤៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវវៀង (ផ្លូវឯកទិស) នៅក្បែរការដ្ឋានស្ពានជ្រោយចង្វារ លើផ្លូវជាតិលេខ៥ ចាប់ពីខែមករា នេះតទៅ
៥៖ លោក ពេជ្រ ស្រស់៖ ជនរងគ្រោះទទួលបានយុត្តិធម៌ ក្រោយតុលាការចោទប្រកាន់ ព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពីបទរំលោភលើទំនុកចិត្ត រឿងលុយបុណ្យសពលោក កែម ឡី
៦៖ លោក ពេជ្រ ស្រស់ ប្រតិកម្មចំពោះអនុប្រធានអង្គការ Human Rights Watch ដែលស្នើឲ្យតុលាការកាត់ទោសលោក និងចាត់ទុកការនិយាយនេះ ជាការរំលោភសិទ្ធិមនុស្សឆ្លងទ្វីប
៧៖ អ្នកវិភាគ៖ ចលនាសង្រ្គោះជាតិរបស់ សម រង្ស៊ី ជាចលនាឧទ្ទាមក្បត់ជាតិ!
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងប្រកាស «ថ្កោលទោសធ្ងន់ៗលើ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ» ដែលបានអំពាវនាវឲ្យបង្កើនទណ្ឌកម្ម និងសម្ពាធលើខ្លួន
២៖ ប្រទេសរុស្ស៊ី «ចោទអ៊ុយក្រែនថា កំពុងត្រៀមបំផ្ទុះសង្គ្រាម» តាមរយៈការចង់រួបរួមតំបន់ Donbas ឡើងវិញ!
៣៖ សហរដ្ឋអាមេរិក «គ្រោងបំពាក់គ្រាប់មីស៊ីល លើនាវាបំបែកទឹកកក» ក្នុងដែនសមុទ្រអាក់ទិក ដែលរុស្ស៊ីចោទថា ជាការត្រៀមធ្វើសង្គ្រាម!
៤៖ អាកាសចរណ៍ចិនចំនួនពីរ «អនុញ្ញាតឲ្យអ្នកដំណើរប្រើទូរស័ព្ទ និងភ្ជាប់ Wifi លេងដោយសេរី» នៅលើជើងហោះហើរទាំងអស់!
៥៖ បក្សប្រជាធិបតេយ្យអាមេរិក៖ «សង្គ្រាមជាមួយកូរ៉េខាងជើង គឺមិនអាចកំណត់ទំហំ» ហើយកូរ៉េខាងត្បូង នឹងក្លាយជាអ្នករងគ្រោះធ្ងន់ធ្ងរបំផុត!
៦៖ ដោយសារសហរដ្ឋអាមេរិក «តម្កល់ប្រយោជន៍ខ្លួនឯងជាធំ» ទើបមហាយក្សចិន និងសហភាពអឺរ៉ុប កាន់តែជិតស្និទ្ធគ្នាខ្លាំងឡើង!
៧៖ ក្រុមហ៊ុន លោក ដូណាល់ ត្រាំ រងការចោទប្រកាន់ថា «មានជាប់ពាក់ព័ន្ធ ការលាងលុយកខ្វក់» ជាមួយរុស្ស៊ី!
៨៖ ប្រទេសស៊ីរី «ព្រមានបាញ់ទម្លាក់ យន្តហោះចម្បាំងតួកគី» ឲ្យតែឃើញហោះចូលក្នុងដែនអាកាសខ្លួន!
៩៖ អង្គការយូនីសេហ្វ៖ កុមារជាង៥០០០នាក់បានស្លាប់ ឬរងរបួសក្នុងសង្គ្រាមនៅយ៉េមែន ៕