ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាបបាន និងដកហូតបានថ្នាំចំនួន១២កញ្ចប់
19-01-2018 16:07
(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យនគរបាលគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់៤ បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតបានថ្នាំចំនួន១២កញ្ចប់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅផ្លូវអូរមួយ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ រួមមាន ទី១៖ ឈ្មោះ គួច ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងទី២៖ ឈ្មោះ អៀម លីហួរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន សង្កាត់៤ ក្រុងព្រះសីហនុ។
មន្ដ្រីនគរបាលដដែល បានបន្ដទៀតថា ការចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១២កញ្ចប់តូច ទូរស័ព្ទ១គ្រឿង និងវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕