(ភ្នំពេញ)៖ នីតិវិធីដាក់ពាក្យអត់ពិបាកសោះ! បេក្ខជនអាចផ្ញើស្នាដៃនិពន្ធថ្មីរបស់ខ្លួន តាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬផ្ញើមកតាមអ៊ីម៉ែល [email protected] ក៏បាន។

សម្រាប់អ្នកមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់រាជធានី/ខេត្តបានគ្រប់ពេល ឬទាក់ទងសម្រាបព័ត៌មានលម្អិត តាមរយៈលេខទូរស័ព្ទ៖
០១៦ ២២២ ៩២០ និង ០១១ ៥៧៥ ៧៦៨ ។

បញ្ជាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រកួតតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ដែលមានលក្ខណៈខ្មែរ ដើម្បីចូលរួមលើកស្ទួយការនិពន្ធ ពិសេសកាត់បន្ថយការចម្លងស្នាដៃបរទេស ដោយក្នុងនោះ សម្រាប់អ្នកទទួលបានជយលាភី នឹងទទួលរង្វាន់សរុបជាទឹកប្រាក់១៨លានរៀល និងទទួលរង្វាន់ពីសម្តេចហ៊ុន សែនទៀតផង។
ឈប់ទទួលពាក្យចូលរួមប្រកួត និងទទួលស្នាដៃ ត្រឹមថ្ងៃទី៣១ ខែមករានេះ៕

ទស្សនាវីដេអូ លម្អិតដូចខាងក្រោម៖