(ភ្នំពេញ)៖ អ្នកជំនាញផ្នែកជួញដូរឧបករណ៍និស្សន្ទ លោក ស្រី សំណាង នាយកគ្រប់គ្រងផ្នែកធុរកិច្ចក្រុមហ៊ុន GLOD FINANCIAL GLOBAL INVESTMENT Co., Ltd (GFGI) បានលើកយកពីសារៈប្រយោជន៍ដែលពលរដ្ឋគ្រប់ គួរតែប្រើប្រាស់លុយ យកទៅជួញដូរឧបករណ៍និស្សន្ទ ជាជាងការយកលុយទាំងនោះ ទៅដាក់សន្សំ ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រោះការប្រើប្រាស់លុយ ទៅលើការជួញដូរឧបករណ៍និស្សន្ទ អាចទទួលបានផលចំណេញច្រើន ជាងការយកទៅដាក់សន្សំដើម្បីបានការប្រាក់។
ការលើកឡើងបែបនេះរបស់ លោក ស្រី សំណាង ធ្វើឡើងដោយផ្អែកទៅលើកជំនាញ និងបទពិសោធន៍ការងារជួញដូរឧបករណ៍និស្សន្ទ របស់លោកជាច្រើនឆ្នាំកន្លងមក រហូតដល់ក្លាយទៅជានាយកគ្រប់គ្រងផ្នែកធុរកិច្ចក្រុមហ៊ុន GFGI នេះរហូតដល់បច្ចុប្បន្ន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅក្នុងកិច្ចសម្ភាសន៍ដឹងថា «ការសម្រេចចិត្តយកលុយ ទៅដាក់សន្សំនៅតាមធនាគារ និងយកលុយទៅជួញដូរលើវិស័យឧបករណ៍និស្សន្ទនេះ អាស្រ័យទៅលើអតិថិជនរៀងៗខ្លួន កាលណាអតិថិជនយកលុយទៅសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ កត្តាដែលអតិថិជនត្រូវសំលឹងមើលមុនគេនោះ គឺអត្រាការប្រាក់ និងការជឿទុកចិត្តនៃភាពរឹងមាំ របស់គ្រឹះស្ថានហិរញ្ញវត្ថុមួយនោះ ប៉ុន្ដែការជួញដូរទៅលើឧបករណ៍និស្សន្ទវិញ តម្រូវឲ្យអតិថិជនយល់ដឹងច្បាស់ពីការជួញដូរ ដើម្បីអាចកំណត់កម្រិតនៃការឡើងចុះ ក្នុងការទាញយកផលចំណេញ ចេញពីទីផ្សារមួយនេះ»។
លោកបានបញ្ជាក់ទៀតថា បើគិតពីកម្រិតនៃហានិភ័យ នៃការដាក់សន្សំតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងការយកលុយទៅជួញដូរឧបករណ៍និស្សន្ទ គឺការសន្សំប្រាក់តាមគ្រឹះស្ថានហិរញ្ញវត្ថុ ស្ទើរតែមិនមានហានិភ័យនោះឡើយ ប៉ុន្ដែបើយកលុយនោះមកធ្វើការវិនិយោគជាមួយការជួញដូរ ទៅលើឧបករណ៍និស្សន្ទវិញ អាចផ្ដល់ហានិភ័យខ្ពស់ជាង តែដើម្បីបំលែងហានិភ័យ ទៅជាផលចំណេញវិញ គឺអាស្រ័យទៅលើអតិថិជន និងអាស្រ័យទៅលើអ្នកផ្ដល់ប្រឹក្សាថា តើគាត់មានជំនាញចំណេះដឹងទៅលើការផ្ដល់ប្រឹក្សាឬទេ? តើអាចស្វែងយល់ពីការប្រែប្រួល អំពីតម្លៃនៃទីផ្សារបានដល់កម្រិតណា? ប្រសិនបើគាត់អាចស្វែងយល់ពីតម្លៃបានល្អ ទទួលព័ត៌មានបានទាន់ពេលវេលា នោះគាត់អាចបំលែងហានិភ័យមួយនោះ ទៅជាផលចំណេញជូនអតិថិជន នៃចំណុចមួយដ៏ល្អបំផុត ជាងការយកលុយទៅដាក់សន្សំ តាមធនាគារដើម្បីបានការប្រាក់។
លោកក៏បានបន្ថែមទៀតថា មុនយកលុយទៅជួញដូរឧបករណ៍និស្សន្ទនេះ ត្រូវយល់ឲ្យច្បាស់ថា អ្វីជាការជួញដូរឧបករណ៍និស្សន្ទ? ការជួញដូរឧបករណ៍និស្សន្ទ គឺជាការជួញដូរទៅលើហាងឆេង នៃរូបិបណ្ណអន្ដរជាតិ។ ការជួយដូរទៅលើឧបករណ៍និស្សន្ទ ជាការជួញដូរទៅលើគម្លាតថ្លៃ រវាងរូបិយវត្ថុមួយធៀបនឹងរូបបិយវត្ថុមួយទៀត។
លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនបើពលរដ្ឋចង់ជួញដូរឧបករណ៍និស្សន្ទនេះ ត្រូវតម្រូវឲ្យអតិថិជនបានយល់ដឹង អំពីកម្រិតនៃការចំណេញ និងការខាតបង់ ទាក់ទងនឹងការវិនិយោគលើវិស័យនេះជាមុនសិន ព្រោះនេះជាចំណុចចម្បង ដើម្បីការពារទៅលើកម្រិតហានិភ័យ នៅពេលដែលអតិថិជន ចូលទៅក្នុងទីផ្សារខុសពីអ្វី ដែលពួកគាត់បានរំពឹងទុក។
អ្នកគ្រប់គ្រងរូបនេះ បានបញ្ជាក់ទៀតថា ដើម្បីជួយឲ្យវិស័យនេះមានការរីកចម្រើននៅកម្ពុជា ក្រុមហ៊ុន GFGI បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលអំពីការជួញដូរឧបករណ៍និស្សន្ទនេះជារៀងរាល់ខែ។ ជាក់ស្តែងនៅខែមករា ឆ្នាំ២០១៨នេះ ក្រុមហ៊ុននឹងបង្កើតសិក្ខាសាលាមួយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បើបងប្អូនណាចាប់អារម្មណ៍អាចទាក់ទងមកលេខ៖ ០២៣ ៩៩៩ ៨៨៩ ឬ ០២៣ ៩៩៩ ៨៨៩៕