(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ជូរ លឹមហួត និងអ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងជ្រើសរើសសមាជិករដ្ឋសភា ដែលបានកំណត់រួចហើយ មិនមានអ្វីផ្លាស់ប្តូរទេ
២៖ សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មយ៉ាងខ្លាំងនូវការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍ ដែលថាការបោះឆ្នោតនឹងមិនអាចធ្វើទៅបាន បើមានភាពច្របូកច្របល់
៣៖ ខណៈនាយករដ្ឋមន្រ្តីប្រកាសថា «ការបោះឆ្នោតគ្មានការប្រែប្រួល» បក្សយុវជន ប្រកាសថា ខ្លួនត្រៀមរួចជាស្រេច ក្នុងការចូលរួមការបោះឆ្នោតជាតិ ទាំង២លើក នៅឆ្នាំ២០១៨នេះ
៤៖ លោក ផៃ ស៊ីផាន៖ ការស្នើពន្យារពេលបោះឆ្នោតរបស់ ទណ្ឌិត សម រង្ស៉ី គឺគំរាមដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា ហើយប្រឆាំងសិទ្ធិប្រជាពលរដ្ឋ
៥៖ លោក ពេជ្រ ស្រស់៖ លោក សម រង្ស៊ី កំពុងយកអាយុជីវិតរបស់ពលរដ្ឋខ្មែរ ធ្វើជាចំណាប់ខ្មាំង ដើម្បីទាមទារយកអំណាចផ្ទាល់ខ្លួន
៦៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ រយៈពេលជិត១២ឆ្នាំមកនេះ ទ័ពមួកខៀវកម្ពុជាជិត៥,០០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសមួយចំនួន លើពិភពលោក ក្រោមឆត្រអង្គការសហប្រជាជាតិ
៧៖ ទីបំផុតរឿងលុយបុណ្យសពលោក កែម ឡី តុលាការសម្រេចចោទប្រកាន់ ព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពីបទរំលោភលើទំនុកចិត្ត
៨៖ សម្តេចតេជោ ហ៊ុន សែន សូមឲ្យរួមគ្នាលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់
៩៖ ព្រះរាជអាជ្ញា ចោទប្រកាន់ទណ្ឌិតសម រង្ស៊ី ដែលញុះញង់ឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា
១០៖ លិខិតមិត្តអ្នកអាន៖ ការបង្កើតចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី នាសម័យនេះ ស្មើនឹងចង់បង្កើតបដិវត្តពណ៌នៅកម្ពុជា
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុត លោក ដូណាល់ ត្រាំ «ប្រកាសឈ្មោះម្ចាស់ពាន សារព័ត៌មានបោកប្រាស់» ដែលមកពីស្ថាប័នបីធំៗ!
២៖ ទោះបីអន្តរជាតិព្រមាន «ក៏កូរ៉េខាងត្បូងនៅតែបន្តកិច្ចចរចា ជាមួយកូរ៉េខាងជើង» ព្រោះប្រទេសទាំងពីរស្គាល់គ្នាច្បាស់!
៣៖ ក្រុមហ៊ុន Apple នឹងសាងសង់រោងចក្រថ្មីក្នុងស្រុក ដែលផ្តល់ការងារឲ្យប្រជាជនអាមេរិក ២០,០០០នាក់!
៤៖ ប្រព័ន្ធការពារមីស៊ីល S-400 «តម្លៃជាង ៣ពាន់លានដុល្លារ» ត្រូវបញ្ជូនទៅឲ្យមហាយក្សចិន ជាបណ្តើរៗហើយ!
៥៖ លទ្ធផលស្ទង់មតិ៖ ប្រជាជនអាមេរិកកាន់តែច្រើន លែងជឿជាក់ការផ្សាយព័ត៌មានក្នុងស្រុកទៀតហើយ!
៦៖ ប្រទេសឥណ្ឌូណេស៊ី «ខ្វះខាតអង្ករ និងស្បៀងអាហាររាប់ម៉ឺនតោន» ទើបបង្ខំចិត្តនាំចូលពីប្រទេសក្រៅ
៧៖ ទីបំផុតមហាយក្សឥណ្ឌា «ធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប Agni-V ដោយជោគជ័យ» និងត្រៀមបញ្ចូលទៅក្នុងឃ្លាំង៕