Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Account Facebook របស់អភិបាលរងខណ្ឌឬស្សីកែវ លោក ស៊ូ សាគន្ធ ត្រូវជនអនាមិកវាយប្រហារ (Hack) យកទៅប្រើប្រាស់ដើម្បីខ្ចីលុយគេ

18-01-2018 18:52

(ភ្នំពេញ)៖ លោក ស៊ូ សាគន្ធ អភិបាលរងខណ្ឌឬស្សីកែវ បានប្រកាសថា Account Facebook របស់លោកដែលមានឈ្មោះថា «Sou Sokun» ត្រូវបានជនអនាមិកចូលប្រហារ និងយកទៅគ្រប់គ្រង (Hack) ហើយបានយកទៅប្រើប្រាស់ដោយទៅទារលុយគេ បណ្តាលឲ្យមានការភ័ន្តច្រឡំ និងយល់ខុសពីថ្នាក់ដឹកនាំ ព្រមទាំងមហាជនទូទៅ។

លោក ស៊ូ សាគន្ធ បានសុំឲ្យអង្គភាពព័ត៌មាន Fresh News ចុះផ្សាយ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានប្រើ Acount Facebook ឈ្មោះ Sou Sokun ប៉ុន្តែត្រូវបានជនអនាមិក Hack (លួច) យកទៅប្រើប្រាស់។ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រាល់ការ Post រូប ឬផ្សព្វផ្សាយព័ត៌មានផ្សេងៗតាមរយៈ Acount Facebook ខាងលើ ខ្ញុំពុំទទួលស្គាល់ និងពុំទទួលខុសត្រូវឡើយ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មេត្តាជ្រាប សូមអរគុណ»

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមិនតិចនោះទេ ត្រូវបានជនអនាមិកចូលវាយប្រហារ (Hack) យកទៅប្រើប្រាស់ខុសច្បាប់ តែភ្លាមៗនោះជនរងគ្រោះជាម្ចាស់ Account និង Page បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញផងដែរ។

សម្រាប់លោក ស៊ូ សាគន្ធ លោកថា បាននិងកំពុងរៀបចំដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃហើយ ដើម្បីឲ្យជួយចាត់វិធានការតាមច្បាប់៕