(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក នឹងដាក់បង្ហាញជាផ្លូវការ នូវរថយន្ដថ្មីម៉ូដែលថ្មី «ភីកអាប់ Isuzu D-Max V-Cross 4x4 Limited Edition!» នេះគឺជារថយន្តប្រណាំង ដែលមានល្បឿនលឿនបំផុត បញ្ជាក់បន្ថែមពីអត្ថន័យនៃការផ្សងព្រេង និងនៅលើផ្លូវលំបាកៗគ្រប់ទីកន្លែង។ រថយន្ដនេះមានរូបរាងស្អាតជាងមុន និង ធន់ រឹងមាំ ជាងមុន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពផ្លូវលំបាកៗ នៅគ្រប់កាលៈទេសៈទាំងអស់។ វាក៏មានភ្ជាប់មកជាមួយ នូវការរចនាប្លែកអស្ចារ្យថ្មី សម្រាប់អ្នកបើកបរកម្ពុជា ដែលពិតជាកម្ររកបាន។
លោក Hisao Ito ប្រធានក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក និងជាអ្នកតំណាងចែកចាយរថយន្ត អ៊ីស៊ូហ្ស៊ុ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា «ជាមួយនឹងការបន្តសកម្មភាពរបស់ ទ្រី ផេដ គ្រុប នេះបានធ្វើ ឲ្យមានការទទួលស្គាល់យ៉ាងទូលំទូលាយ នូវរថយន្ដ «អ៊ីស៊ូហ្ស៊ុ D-Max" និង "អ៊ីស៊ូហ្ស៊ុ MU-X»។ អ្នកប្រើប្រាស់រថយន្ត នៅកម្ពុជាមានទំនុកចិត្តខ្ពស់ ចំពោះភាពរឹងមាំនៃផលិតផល និងភាពធន់ នៃម៉ាស៊ីន អ៊ីស៊ូហ្ស៊ុ ប៊្លូផៅវើ ដែលមានលក្ខណៈសន្សំសំចៃ រឹងមាំ និងការផ្តល់ជូននូវសេវាកម្មល្អ តាមស្តង់ដា អ៊ីស៊ូហ្ស៊ុ ពីមជ្ឈមណ្ឌលសេវាកម្ម អ៊ីស៊ូហ្ស៊ុ។ ដើម្បីបង្កើនជម្រើសសម្រាប់ទីផ្សាររថយន្តកម្ពុជា អ៊ីស៊ូហ្ស៊ុបានណែនាំនូវរថយន្តស៊េរថ្មី អ៊ីស៊ូហ្ស៊ុ D-Max V-Cross 4x4 Limited Edition! ជម្រើសក្នុងបរិមាណកំណត់!»។
តម្លៃលក់ចាប់ពី ៤៨,៩០០ ដុល្លារសហរដ្ឋអាមេរិក ដែលមានភ្ជាប់មក ជាមួយការរចនារូបរាងថ្មីពិសេស រូបរាងជាប្រភេទឡានប្រណាំង និងមើលទៅគួរឲ្យទាក់ទាញនៅគ្រប់វិមាត្រ។ ការរចនាផ្ទៃខាង ក្នុងរបស់រថយន្ដមានលក្ខណៈប្លែក ដែលផ្តល់នូវអារម្មណ៍ ស្រស់ស្រាយប្រកបដោយប្រណិតភាព ជាមួយនឹងកៅអីជួរខាងក្រោយ សម្រាប់អ្នកដំណើរដែលរួមបញ្ចូលគ្នា នូវកម្លាំងរបស់រថយន្ត ដែលត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់អតិថិជនថ្មី ក្នុងការស្វែងរកសេរីភាពនៃជម្រើស ដែលគ្មានដែនកំណត់។ សូមរីករាយ ជាមួយនឹងដំណើរផ្សងព្រេង ដ៏រំភើបអស្ចារ្យនៅគ្រប់ស្ថានភាពផ្លូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់អ្នក។ ភាពទាក់ទាញ និងការបត់បែនយ៉ាងល្អឥតខ្ចោះ ក្រុមហ៊ុនយើងបានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍អ្នកនៅអគារតាំងបង្ហាញ ខេ (ខេមបូឌា)ខូ អិល ធី ឌី ចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ តទៅ។
ហេតុដូច្នេះហើយ យើងសូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួម បើកបរសាកល្បងជាមួយនឹងថាមពលរបស់ «Isuzu D-Max V-Cross 4x4 Limited Edition!» តាមរយៈគេហទំព័ររបស់យើង www.isuzucambodia-tis.com ឬហ្វេសប៊ុកផេក Isuzu Cambodia ក្នុងគោលបំណង ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាចូលរួម ក្នុងសកម្មភាពយុទ្ធសាស្រ្តទីផ្សាររបស់យើង ជាមួយរង្វាន់ជាច្រើន ឬទំនាក់ទំនងមកការិយាល័យ តាំងបង្ហាញរបស់យើង នៅក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី ភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេខទូរស័ព្ទ ០២៣ ៩៥០ ០៨៤ ចាប់ពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ តទៅ។
កាន់តែពិសេស! លោកអ្នកអាចអញ្ជើញចូលរួម និងទទួលយកបទពិសោធន៍ថ្មី ជាមួយរថយន្ដ Isuzu D-Max V-Cross Limited Edition នៅផ្សារទំនើប AEON Mall នាថ្ងៃទី២០ ដល់ថ្ងៃទី ២១ ខែមករាឆ្នាំ ២០១៨ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១០យប់. ការផ្ដល់ជូនយ៉ាងពិសេស និងសកម្មភាពផ្សេងៗទៀត គឺសម្រាប់តែអ្នក៕