(កំពង់ចាម)៖ ​លោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការរងទទួលផែនសេនាធិការ និងជាស្នងការនគរបាលខេត្តស្ដីទី នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយអំពីការអនុវត្តការងារ នគរបាល និ​ងសហគមន៍ ការប្រើប្រាស់ទម្រង់ទាំង៤ និងរំលឹកណែនាំការងាររដ្ឋបាល និងកម្មវិធីពេល រសៀលណែនាំរបៀបរបបធ្វើសកម្មភាព ឆ្នាំ២០១៨។

កិច្ចប្រជុំនោះក៏មានការចូលរួមពី​លោក លោកស្រីស្នងការរងគ្រប់រូប លោកអនុប្រធានផែនជំនាញគ្រប់ផែន លោកនាយនាយរងការិយាល័យ ជំនាញចំណុះ លោកអធិការ នគរបាលស្រុក ក្រុងទាំង១០ លោកនាយ នាយរង ផ្នែកកិច្ចការប៉ុស្តិ៍រដ្ឋបាលទាំង១០ស្រុក ក្រុង លោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទូទាំងខេត្ត សរុប​២៩៧នាក់។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី ហេង សម្បត្ដិ បាន​ថ្លែងថា ការអនុវត្តទម្រង់ទាំង៤នេះ គឺជាផ្នែកមួយ នៃការអនុវត្តការងារនគរបាល និងសហគមន៍ នឹងជាកិច្ចការរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តឲ្យខាងតែបាន ហើយកិច្ចការនេះគឺធ្វើដោយផ្ទាល់ នៅមូលដ្ឋាន ចូលរួមចំណែកយ៉ាងសកម្មក្នុងការ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល៕