(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ២០១៨ រដូវកាលទី៦ បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន ការប្រកួតកាន់តែច្រើន! និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី១០-១១ ខែមីនា ២០១៨ ខាងមុខនេះ។

Tiger Street Football Festival ជាការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មកម្លេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

Tiger Street Football Festival ឆ្នាំ២០១៨នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ រង្វាន់សរុបកាន់តែធំអស្ចារ្យ រហូតដល់ ៥០,០០០ដុល្លារ។ ក្រុមជាង៥០០ក្រុម ត្រូវបានរំពឹងថា នឹងចូលរួមការប្រកួត ដណ្តើមតំណែងជើងឯក Tiger Street Football Festival ឆ្នាំ២០១៨នេះ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សម្រាប់អ្នកគាំទ្រ មានជាបដា សម្រាប់សរសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយជាសំភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ និងកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់ការជាវស្រាបៀរTiger។

កាន់តែអស្ចារ្យកម្មវិធីប្រគំតន្រ្តី កាន់តែធំជាងមុន ឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចំរុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

ជួបគ្នាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ២០១៨ ដំបូងនៅឆេ្នរអូរឈើទាល ទីរួមខេត្ត ព្រះសីហនុ ក្នុងថ្ងៃទី២០-២១ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹកតទៅ។
ដូច្នេះ តើអ្នកបានចុះឈ្មោះក្រុមរបស់អ្នកហើយឬនៅ? សូមរង់ចាំមើលថាតើក្រុមរបស់អ្នកអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រដែរឬទេ និងក្លាយជាជើងឯកទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨។

ព័ត៌មានលម្អិតបន្ថែម សូមអានខិតប័ណ្ណផ្សព្វផ្សាយ ឬសូមទំនាក់ទំនងលេខ៖ 077 777 928 ឬតាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH #TSFF2018

សូមពិសាដោយការទទួលខុសត្រូវ!!