(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀងស្រីសិចស៊ី ដើមទ្រូងមូលក្បំ សាន សុម៉ាលី ត្រូវបានគេដឹងថា បន្ទាប់ពីស្ងប់ស្ងាត់ពីវិស័យសិល្បៈ អស់មួយរយៈពេលមក បានធ្លាយដំណឹងថា នាងមានទំនាក់ទំនងស្នេហ៍ ជាមួយនឹងកម្លោះ សង្ហាវ័យក្មេងប្រុសខួច ប៉ុន្តែក្រោយមកចំណងស្នេហ៍ខុសវ័យមួយនេះ បានឈានដល់ផ្លូវប្រេះឆា ចែកចានចែកឆ្នាំង បែកបាក់ស្នេហ៍គ្នាទៅវិញ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវ ខាងលើនេះ ស្រីស្អាតសិចស៊ី សាន សុម៉ាលី នឹងចូលខ្លួនមកបកស្រាយ ក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែមករា ចុងសប្ដាហ៍នេះ។
ជាការកត់សម្គាល់ គេសង្កេតឃើញថា ស្រីស្អាត សាន សុម៉ាលី តែងតែបង្ហោះរូបភាពផ្អែមល្ហែម បញ្ចេញកាយវិការស្និទ្ធស្នាល ជាមួយនឹងកម្លោះសង្ហា ប្រុសខួច ជាពិសេស តារាសម្ដែងសិចស៊ី ដែលតែងតែបង្ហាញដើមទ្រូង តាមរយៈការស្លៀកពាក់រូបនេះ តែងបណ្ដើរគ្នាយ៉ាងត្រសង ទៅចូលរួមកម្មវិធីផ្សេងៗ ព្រមទាំងបង្ហាញភាពល្អូកល្អិន នៅមុខមហាជន ធ្វើឲ្យគេចាប់អារម្មណ៍ ជាខ្លាំងទៀតផង។
ការបែកធ្លាយដំណឹងថា ទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួត រយៈពេល៣ឆ្នាំ រវាងតារាសិចស៊ី មុខមានមន្តស្នេហ៍ សាន សុម៉ាលី ជាមួយនឹង ប្រុសខួច ដែលជាតារាប្រុសវ័យក្មេង សម្តែងជាតួឯកក្នុងបទ «មេឃកំពុងភ្លៀងហើយ» នោះ កំពុងមានការរង្គោះរង្គើយ៉ាងខ្លាំង ដោយចំណងស្នេហ៍មួយនេះ ហាក់មិនអាចវិលមករកភាពផ្អែមល្ហែម បានដូចគ្រាមុនទៀតឡើយ។
ពាក់ព័ន្ធនឹងរឿង ទំនាក់ទំនងស្នេហ៍កំពុងតែរង្គោះរង្គើ នេះ កញ្ញា សាន សុម៉ាលី នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី ២០ ខែមករា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោងដដែល៕