(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាអគ្គស្នងការរងនគរបាលជាតិ។ នេះបើតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។
បើតាមអនុក្រឹត្យបានបញ្ជាក់ថា «តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អត្តលេខ០១២៧៨ ពីប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ»។
សូមអានខ្លឹមសារលម្អិត នៅក្នុងអនុក្រឹត្យខាងក្រោមនេះ៖