Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើ នៅក្រុងស្ទឹងត្រែង ដកហូតឈើប្រណិតរាប់សិបដុំ ដែលក្រុមឈ្មួញលាក់ទុក ប្រុងនាំចេញទៅវៀតណាម

18-01-2018 10:22

(ស្ទឹងត្រែង)៖ ឈើជាច្រើនប្រភេទ ក្នុងនោះឈើក្រញូងច្រើនជាងគេ ដែលឈ្មួញបានដឹកយកមកស្តុកទុក នៅផ្ទះមួយកន្លែង ក្នុងក្រុង-ខេត្តស្ទឹងត្រែង ត្រៀមនាំចេញយកទៅលក់ នៅក្រៅប្រទេសនោះ បានរងការបង្ក្រាប និងរឹបអូសពីកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។

មន្រ្តីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះថា ការបង្ក្រាបឈើនេះ បានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ។

មន្ត្រីរដ្ឋបាលព្រៃឈើ ក្រោយការចុះបង្ក្រាបនោះ បានប្រមូលឈើខាងលើនេះ យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ បន្ទាប់ពីមានបញ្ជាពីនាយខណ្ឌស្តីទីរដ្ឋបាលព្រៃឈើខេត្ត គឺលោក អន ចាន់សុជាតិ នោះមក។ តែយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីចំនួនឈើពិតប្រាដកនៅឡើយទេ ដែលក្រុមមន្រ្តីរដ្ឋបាលព្រៃឈើចុះបង្ក្រាប និងប្រមូលទុក៕