(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ (កម្មវិធីនេះមានផ្សាយជូនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ហួន លីហូ, អ្នកនាង កេត សត្យា, កញ្ញា វ៉ាន់ វួចនី៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ អ្នកឧកញ៉ាដ៏ល្បាញល្បីនៅកម្ពុជា ហុង ពីវ បន្ដឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់២,១៦៨,៨៨៨ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា សម្រាប់ឆ្នាំ២០១៨

២៖ សម្ដេចតេជោ ហ៊ុន សែន៖ ការបញ្ជាទិញរបស់ក្រុមហ៊ុននានាពីកម្ពុជា ទាំងផ្នែកកសិកម្ម និងផ្នែកផ្សេងៗនៅតែបន្ដ ហើយទេសចរណ៍កាន់តែកើនឡើង

៣៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនការផ្តល់ភាពស្របច្បាប់ ដល់ពលករខ្មែរនៅប្រទេសថៃ ក្រោយប្រាយុទ្ធ ចាន់អ៊ូចា យល់ព្រមពន្យារពេល៦ខែទៀត

៤៖ សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំ អាស៊ាន-ឥណ្ឌា នៅសប្តាហ៍ក្រោយ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ពេលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ កម្មករ-កម្មការិនីត្រូវយកប័ណ្ណ ប.ស.ស តាមខ្លួន ដើម្បីទទួលបានសេវាដោយឥតគិតថ្លៃ

៦៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសថា សមិទ្ធផលដែលកំពុងមានសព្វថ្ងៃ មិនត្រូវឲ្យពួកឧទ្ទាមក្នុងព្រៃ ឬទីក្រុងបំផ្លាញនោះឡើយ ព្រោះរកបានដោយលំបាកណាស់

៧៖ ប្រមុខការពារជាតិកម្ពុជា៖ បញ្ហាព្រំដែនកម្ពុជា-ឡាវ អស់ការព្រួយបារម្ភ !

៨៖ តុលាការពុំទាន់សម្រេចអនុញ្ញាតឲ្យអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ចូលជួបលោក កឹម សុខា នៅឡើយទេ

៩៖ គ.ជ.ប ទទួលបានបណ្ដឹង១៥០បណ្ដឹង អំឡុងពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

១០៖ ក្រសួងការងារ៖ ១៧ថ្ងៃនេះ រាជរដ្ឋាភិបាល ចំណាយថវិកាជាង៨១១.២លានរៀល ឧបត្ថម្ភដល់កម្មការិនីសម្រាលកូនសរុបចំនួន២០២៨នាក់

១១៖ ឆ្នាំ២០១៧៖ ក្រសួងការបរទេស ជួយប្រជាពលរដ្ឋខ្មែរ រងគ្រោះនៅក្រៅប្រទេស ជិត១ពាន់នាក់

* ព័ត៌មានអន្តរជាតិ (World News)

១៖ អតីតមន្ត្រី CIA អាមេរិក «ត្រូវបានចាប់ខ្លួនរួមជាមួយ ឯកសារសម្ងាត់ជាតិ» ដែលគ្រោងធ្វើដំណើរទៅចិន-ហុងកុង!

២៖ ដូណាល់ ត្រាំ៖ ការចោទប្រកាន់រឿង «លួចទាក់ទងសម្ងាត់ជាមួយរុស្ស៊ី» គឺស្លាប់បាត់អស់ហើយ លើកលែងតែពួកប្រជាធិបតេយ្យប៉ុណ្ណោះ!

៣៖ មកពីកូរ៉េខាងជើង «ខ្លាចជួបវាសនាដូច លីប៊ី និងអ៊ីរ៉ាក់ ទើបប្រឹងផលិតអាវុធនុយក្លេអ៊ែរ» នេះបើតាមសម្តីសមាជិកសភាអាមេរិក!

៤៖ ដូណាល់ ត្រាំ «ចង់ឲ្យដកកម្មវិធីការពារជនអន្តោប្រវេសន៍» ដែលលោកចាត់ទុកថា កំពុងបំផ្លាញសន្តិសុខអាមេរិក!

៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមាន៖ «ទង្វើកូរ៉េខាងជើង នឹងបង្ខំឲ្យមានការប្រើយោធា ដើម្បីដោះស្រាយបញ្ហាតែម្តង»

៦៖ ប្រទេសកាណាដា «ប្តេជ្ញាធ្វើឲ្យទំនាក់ទំនងយោធាកាន់តែខ្លាំងក្លា» ជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងអាវុធនុយក្លេអ៊ែរ

៧៖ ទីក្រុងប៉េកាំង៖ រឿងបើកផ្លូវហោះហើរថ្មី «មិនចាំបាច់ត្រូវការតៃវ៉ាន់ ងក់ក្បាលនោះទេ» ព្រោះតៃវ៉ាន់ជាខេត្តរបស់ចិន

៨៖បទវិភាគអន្តរជាតិ៖ ហេតុផលដែលបង្ហាញថា ដំណោះស្រាយអាមេរិកចំពោះកូរ៉េខាងជើង ជារឿងដែលគួរឱ្យបារម្ភ ៕