(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយ ​មន្ត្រីសង្ឃទូទាំងខេត្តស្វាយរៀង និងបិទវគ្គសុក្រឹតការ ស្តីពីព្រះពុទ្ធសាសនាឆ្លើយតបអំពើហិង្សាលើកុមារ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនតាមគ្រប់រូបភាព។

​កម្មវិធីនេះ មានការនិមន្ត-អញ្ជើញចូលរួមពី មន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការទាំង២៤៤វត្ត លោកនាយករងរដ្ឋបាល តំណាងអភិបាលខេត្ត, អភិបាលក្រុងស្វាយរៀង, អភិបាលរងស្រុករមាសហែក, មន្ត្រីរាជការមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង ចំនួន៤៦៨អង្គ/នាក់ ក្នុងនោះព្រះសង្ឃចំនួន២៥២អង្គ​ និងគ្រហស្ថចំនួន២១៦នាក់៕