(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហទណ្ឌ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿងក្រុមចោរគាស់ផ្ទះយកម៉ូតូ នៅខណ្ឌចំការមន ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ហើយនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រុមចោរគាស់ផ្ទះនេះ ត្រូវកម្លាំងនគរបាលជំនាញចាប់ខ្លួនបាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ។
បើតាមលោកនាយការិយាល័យ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មានករណីគាស់ផ្ទះចូលលួចយកម៉ូតូ២គ្រឿង ម៉ាក Zoomer X ស៊េរីឆ្នាំ២០១៧ ចំនួន២គ្រឿង នៅចំណុចផ្ទះជូលលេខ៣០ ផ្លូវលេខ៤៦០ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
ជនសង្ស័យទាំង៣នាក់នេះ ទី១៖ឈ្មោះ ចន សារៈម៉ូឌី ហៅត្រា អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី២៖ឈ្មោះ រ៉េត សុផាត អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ២ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងទី៣៖ឈ្មោះ ម៉ីន សំណាង អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជូល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ៕