(ភ្នំពេញ)៖ ក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឺសួរ៉ិន ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅប្រទេសកម្ពុជា បានប្រកាសសម្ពោធផលិតផល eduCARE ដែលជាបណ្ណសន្យារ៉ាប់រងអាយុជីវិតមួយ បង្កើតឡើងដើម្បីផ្ដល់ការការពារដល់អ្នកជាឪពុកម្ដាយ និងធានាថា ពួកគាត់នឹងអាចផ្ដល់កាដូដល់កូនៗជាការអប់រំដែលមានគុណភាព។
លោក David Nutman អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានថ្លែងថា៖ «ក្រុមហ៊ុនព្រូដិនសលកម្ពុជា តែងតែស្ដាប់ និងស្វែងយល់អំពីអតិថិជនរបស់ខ្លួន។ ផលិតផល eduCARE ត្រូវបានអភិវឌ្ឍឡើង ដើម្បីឆ្លើយតបទៅនឹងការសិក្សាស្រាវជ្រាវផ្នែកអតិថិជន ដែលយើងបានធ្វើឡើងកាលពីឆ្នាំ២០១៧ ហើយផ្អែកលើលទ្ធផលនៃការសិក្សានេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រផលិតផល «ផ្ដោតលើការការពារ»។ ផលិតផល eduCARE គឺជាជំហានដំបូងនៃដំណើរយុទ្ធសាស្ត្រនេះ។ ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីការពារក្រុមគ្រួសារកម្ពុជា ហើយជួយពួកគាត់ ធានាការពារអនាគតកូនៗរបស់ខ្លួន»។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រកាសបញ្ចេញផលិតផលថ្មីនេះ កាលពីដើមខែមករា ឆ្នាំ២០១៨ ក្នុងអំឡុងពេលអបអរខួបប្រាំឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
លោក David Nutman បានថ្លែងថា៖ «យើងមិនត្រឹមតែក្រឡេកមើលទៅក្រោយ និងឆ្លុះបញ្ចាំងពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងរយៈកាល ៥ ឆ្នាំមកនេះ ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងសម្លឹងទៅមុខផងដែរ និងស្វែងយល់បន្ថែមថាតើយើងគួរធ្វើបែបណា ដើម្បីបម្រើអតិថិជនរបស់យើង ឲ្យបានប្រសើរបំផុតក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។ ដូច្នេះហើយ បានជាយើងសម្ពោធផលិតផល eduCARE ដែលជាផលិតផលថ្មីមួយ បង្កើតឡើងដើម្បីជួយអ្នកជាឪពុកម្ដាយក្នុងការរៀបចំផែនការ និងការពារដល់អនាគតនៃការសិក្សារបស់កូនៗ ដោយប្រើប្រាស់បណ្ណសន្យារ៉ាប់រង ដែលបានអភិវឌ្ឍយ៉ាងពិសេស ដើម្បីតម្រូវឲ្យស្របតាមពេលវេលាសំខាន់ៗក្នុងជីវិត ដូចជាពេលដែលកូនៗដល់ពេលចូលរៀននៅសកលវិទ្យាល័យជាដើម។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា យល់ថា ការធានាការពារអនាគតរបស់កូនៗ ជាអាទិភាពសម្រាប់ឪពុកម្ដាយម្នាក់ៗ ហើយកាដូដ៏ល្អបំផុតដែលឪពុកម្ដាយអាចឲ្យទៅកូន គឺការអប់រំដែលធានាថា ពួកគេនឹងមានអនាគតល្អប្រសើរ។ ផលិតផល eduCARE ជួយអ្នកជាឪពុកម្ដាយឲ្យសម្រេចបាននូវគោលដៅនេះ ដោយធានាថា ក្នុងករណីមានគ្រោះអកុសលកើតឡើងចំពោះពួកគេ នោះកូនៗរបស់ពួកគេ នៅតែអាចសម្រេចក្តីសុបិនចង់បន្តការសិក្សាដដែល»។
ផលិតផល eduCARE នឹងជួយធានាត្រៀមមូលនិធិ សម្រាប់ការសិក្សា នាពេលអនាគតរបស់កូនៗនៃម្ចាស់បណ្ណសន្យារ៉ាប់រង តាមរយៈអត្ថប្រយោជន៍ចំនួនប្រាំដែលរួមមាន៖
១. ការបង់សំណងភ្លាមៗ ប្រសិនបើគ្រោះអកុសលកើតឡើង។ ក្រុមគ្រួសារ នឹងទទូលបានទឹកប្រាក់សំណង ១០០% នៃ«ទឹកប្រាក់ត្រូវបានធានារ៉ាប់រង» ដើម្បីជួយរ៉ាប់រងលើការចំណាយភ្លាមៗ ក្នុងគ្រាមានគ្រោះអកុសល និងបន្តការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ បន្តទៅទៀត
២. ការជួយសម្រាលបន្ទុកបន្ថែម ប្រសិនបើគ្រោះអកុសលត្រូវបានបង្កដោយគ្រោះថ្នាក់។ ក្រុមគ្រួសារនឹងទទួលបានសំណង២០០%
៣. ធានាថា ការសិក្សារបស់កូនៗនៅតែបន្ត បើទោះបីជាគ្រោះអកុសលកើតមានឡើងក្តី
៤. នឹងមិនមានការជាប់ជំពាក់ក្រុមហ៊ុននោះទេ ប្រសិនបើមានគ្រោះថ្នាក់អកុសលកើតឡើង ពួកគាត់នឹងមិនតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងនៅពេលខាងមុខទៀតឡើយ
៥. ធានាថា អ្នកជាឪពុកម្ដាយទទួលបានមូលនិធិ សម្រាប់ការសិក្សារបស់កូនៗតាមទិសដៅដែលចង់បាន ទោះបីមានគ្រោះអកុសលកើតឡើងក្តី។ ក្រុមគ្រួសារនឹងទទួលបាន អត្ថប្រយោជន៍ក្រោយផុតកំណត់ នៃបណ្ណសន្យារ៉ាប់រង ដែលបានធានាទុក នៅពេលដល់កាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង។
ក្នុងករណីដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព នៅពេលដែលប័ណ្ណនោះ ឈានដល់ពេលបញ្ចប់ក្តី ប៉ុន្តែ ម្ចាស់បណ្ណសន្យារ៉ាប់រងនឹងទទួលបានការធានារ៉ាប់រងរយៈពេល ៥ ឆ្នាំបន្ថែមទៀត ដោយពុំមានតម្រូវឲ្យបង់ប្រាក់បុព្វលាភរ៉ាប់រងអ្វីទាំងអស់៕