Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានផ្នែកទាំងអស់របស់មន្ទីរពេទ្យកាល់ម៉ែត ត្រូវបានបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដើម្បីចូលរួមអភិវឌ្ឍន៍មន្ទីរពេទ្យ

17-01-2018 13:35

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានរៀបចំសិក្ខាសាលាស្តីពី «ភាពជាអ្នកដឹកនាំ នៃប្រធានផ្នែក» ក្រោមវត្តមាន លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោក Hervé d'Oriano នាយកទំនាក់ទំនងអន្តរជាតិមន្ទីរពេទ្យ Marseille ប្រទេសបារាំង នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា មន្ទីរពេទ្យបានផ្តល់ឱកាសសិក្សាដល់ប្រធានផ្នែកទាំងអស់ ព្រោះថា គោលដៅរបស់មន្ទីរពេទ្យ មិនមែនតែបំពាក់គ្រឿងសម្ភារ បរិក្ខានោះទេ យើងបណ្តុះបណ្តាលគ្រូពេទ្យជំនាញ ប៉ុន្តែអ្វីពិសេសលើនឹងនោះទៀត គឺយើងបណ្តុះបណ្តាលដល់ប្រធានផ្នែកទាំងអស់ ដែលជាអ្នកដឹកនាំតាមផ្នែកជំនាញផ្សេងៗ ទាំងឡាយ ដូច្នេះទេ ដើម្បីចូលរួមអភិវឌ្ឍន៍មន្ទីរពេទ្យ ដែលផ្តល់សេវាមានគុណភាព លុះត្រាតែការដឹកនាំរបស់ផ្នែកទាំងអស់ មានប្រសិទ្ធិភាពដែរ។

ក្នុងនោះ មានប្រធានផ្នែកទាំងអស់ ត្រូវដឹងពីតួនាទី និងភារកិច្ចរបស់គាត់។ ទី១៖ ការរៀបចំផ្នែករបស់គាត់ដំណើរការ ទៅប្រកបដោយប្រសិទ្ធិភាព ទី២៖ ដឹងអំពីការថែទាំយកចិត្តទុកដាក់ ក្នុងការព្យាបាលផ្នែកវេជ្ជសាស្ត្រ ដល់អ្នកជម្ងឺឲ្យបានល្អ ឲ្យបានប្រសើរ ឲ្យតាមត្រូវការ និងបច្ចេកទេសវេជ្ជសាស្ត្រ ទី៣៖ ប្រធានផ្នែកត្រូវចេះដឹងចូលរួមការរៀបចំផែនការ ដើម្បីអភិវឌ្ឍន៍គ្រឹះស្ថានរបស់អង្គភាព ដែលចូលរួមតាមរយៈផ្នែករបស់ខ្លួនរៀងៗខ្លួន តាមការប្រមូលផ្តុំមតិរបស់គ្រូពេទ្យជំនាញរបស់យើង ដើម្បីនិងធ្វើការបញ្ចញទៅជាផែនការឆ្នាំ ផែនការ៥ឆ្នាំ ក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យ និងទី៤៖ ប្រធានផ្នែកទាំងអស់ ត្រូវចេះដឹងបណ្តុះបណ្តាលបន្តដល់បុគ្គលិករបស់ខ្លួន ក្នុងការទំនាក់ទំនង កិច្ចការទំនាក់ទំនងសាធារណៈ កិច្ចការទំនាក់ទំនងការងាររបស់ខ្លួន។

ប្រធានផ្នែកទាំងអស់ ត្រូវស្គាល់ និងដឹងអំពីទទួលនាទីភារកិច្ចរបស់ខ្លួន ជាលម្អិតនីមួយៗ ដឹងថា តើខ្លួនស្ថិតក្នុងបរិយាកាសការងារ ជាមួយសហភាតរត្រូវមានការទទួលខុសត្រូវ ក្នុងការធ្វើប្រតិភូកម្មមានន័យថា ផ្តល់ភារកិច្ចដល់បុគ្គលិក៕