(មណ្ឌលគិរី)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ នៅខេត្តមណ្ឌលគិរី មានពិធីប្រកាសតែងតាំង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ក្រោមវត្តមានលោក ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត មកចូលរួមយ៉ាងច្រើនកុះករផងដែរ។
តាមការសម្រេចរបស់ក្រសួងរៀបចំដែនដី លោក ម៉ៅ ចំរើន អតីតអនុប្រធាននាយកដ្ឋានអធិការកិច្ច និងភូមិបាល ត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មី ជំនួសលោក ឈឹម កាន ត្រូវបានតែងតាំងជាអភិបាលរងខេត្តមណ្ឌលគិរី ជំនួសលោក យឹម លុច្ស អភិបាលរងខេត្ត ដែលត្រូវចូលនិវត្តន៍។
នៅក្នុងឱកាសនោះ លោក ឆាន់ សាផាន់ បានដាស់តឿនដល់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរីថ្មី និងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវរួមសាមគ្គីគ្នាខិតខំអនុវត្តភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ ខ្ពស់ផ្តល់ដើម្បីផ្តល់សេវាសាធារណៈ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ នៃច្រកចេញចូលតែមួយ ដែលច្បាប់បានកំណត់។
លោក ឆាន់ សាឆាន់ បានបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ដោះបន្ទាន់រាល់វិវាទទាំងឡាយណាដែលបានកើតឡើងរវាងពលរដ្ឋ កុំទុកឲ្យវិវាទកាន់តែរីកធំ ហើយត្រូវជុំរុញអនុវត្តន៍ឲ្យបាននូវផែនការការងារសំខាន់ៗ ដោយទាមទាចាំបាច់នូវកិច្ចសហការ និងគាំទ្រពីគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដូចជា៖ ការងារដោះស្រាយវិវាទដីធ្លី ការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដី ការងារសំណង់ ការងារបុគ្គលិក និងការងារផ្តល់សេវាសាធារណៈ។
លោក ឆាន់ សាផាន់ បានបញ្ជាក់ថា ជាមួយលទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចមដែនដីនគរូបនីកម្ម និងសំណង់ បានជំនៈរាល់បញ្ហាប្រឈម និងសម្រេចបានលទ្ធផលសំខាន់ៗ រួមមាន៖ ការចុះបញ្ជីដីនិងចេញបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋមកដល់ និងពេលបច្ចុប្បន្នសម្រេចបាន៤,៦លានបណ្ណ័ស្មើ និង៦៥,៨១% នៃផែនការចំនួន៧លានក្បាលដីដោះស្រាយបញ្ចប់វិវាទដីធ្លីបានបានចំនួន ៧០០៧ករណី នៃចំនួនវិវាទសរុប៧៧៦៧ករណី នៅសេសសល់ប្រមាណ១០%ទៀត៕