(ភ្នំពេញ)៖ ខ្សែភាពយន្ត ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់យុវវ័យ និងមហាជនទូទៅ មានចំណងជើងថា «តម្លៃស្នេហ៍» នឹងធ្វើការចាក់បញ្ចាំងយ៉ាងពិសេស ជាថ្មីម្ដងទៀត តាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងទីក្រុងភ្នំពេញ និងនៅក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ របស់មហាជន ជាថ្មី។
ភាពយន្តដែលទទួលបានប្រជាប្រិយភាព កាលពីឆ្នាំ ២០១៦ រឿង «តម្លៃស្នេហ៍» នឹងចាក់ផ្សាយពិសេស គ្រប់រោងភាពយន្តនៅភ្នំពេញ និងសៀមរាប ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ នេះតទៅ។
សម្រាប់ប្រិយមិត្ត និងអ្នកគាំទ្រនៅខេត្តសៀមរាប របស់ កញ្ញា ស៊ីន យូប៊ីន នឹងមានឱកាសបានជួបសំណេះសំណាលផ្ទាល់ ក៏ដូចជាអាចថតរូប ជាមួយកញ្ញា យូប៊ីន នៅក្នុងរោងភាពយន្ត Major Cineplex Siem Reap មុនចូលទស្សនាខ្សែភាពយន្ត «តម្លៃស្នេហ៍» នៅថ្ងៃទី១៨ និង ១៩ ខែមករានេះ ផងដែរ៕