(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ ២៩នាក់ ដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និងត្រូវបានគេជួញដូរបម្រុងយកទៅរៀបការនៅប្រទេសចិននោះ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងវៀតណាម ជួយអន្តរាគមន៍នាំមកកាន់ប្រទេសខ្មែរវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ២៩នាក់ បានវិលមកដល់ប្រទេសកំណើតវិញអស់ហើយគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
សូមអានព័ត៌មានលំអិតក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅខាងក្រោម៖