(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីការដាក់ និងការទទួល និងការដោះស្រាយបណ្ដឹង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ទទួលបានពាក្យបណ្ដឹង សរុប១៥០បណ្ដឹង។
បើតាម គ.ជ.ប ក្នុងចំណោមបណ្ដឹងទាំងអស់បានសម្រេច៖ យល់ព្រមតាមពាក្យបណ្ដឹង ១៤៤បណ្ដឹង, ចារបដិសេធ ១បណ្ដឹង, លិខិតជូនដំណឹង ៣បណ្ដឹង, បណ្ដឹងសុំដកពាក្យបណ្ដឹង ២បណ្ដឹង៕
សូមអានខ្លឹមសារលម្អិតនៃ សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖