(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ជូរ លឹមហួត, លោក ហួន លីហួ និងអ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សាលដីកាកាត់ទោសលោក សម រង្ស៊ី របស់តុលាការកំពូល ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍សម្តេច ហេង សំរិន បានចូលជាស្ថាពរហើយ
២៖ លោក ពេជ្រ ស្រស់៖ ការបង្កើតកម្លាំងចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី មហិច្ឆិតាចង់កម្ទេចកម្លាំងរបស់លោក កឹម សុខា
៣៖ កងទ័ពមួកខៀវកម្ពុជា នឹងទៅបំពេញបេសកកម្មរក្សាសន្ដិភាព នៅសាធារណរដ្ឋលីបង់ ខណៈកងវិស្វកម្មលេខ៣៦៩ និងលេខ៤៥៩ នឹងត្រឡប់មកវិញ នៅថ្ងៃទី១៨ ខែមករា
៤៖ សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យក្រសួងសាធារណការ ត្រួតពិនិត្យឲ្យបានម៉ត់ចត់ នូវបច្ចេកទេសសាងសង់ ជួសជុលផ្លូវស្ពានស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាព
៥៖ សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ ដាក់បង្គន់អនាម័យចល័ត តាមដល់ផ្លូវសាធារណៈសំខាន់ៗ ដើម្បីជៀសវាងបន្ទោបង់គ្មានសណ្ដាប់ធ្នាប់
៦៖ អាជ្ញាធរខេត្តស្វាយរៀង បិទគ្លីនិកចិន និងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ២កន្លែងនៅក្រុងបាវិត ក្រោយរកឃើញគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ
៧៖ របាយការណ៍ក្រសួងធនធានទឹក៖ ការប្រមូលទិន្នផលស្រូវរដូវវស្សារបស់កសិករ សម្រេចបានជាង២.៦លានហិកតា ស្មើនឹង៩៩.៤% ខណៈការបង្កបង្កើនផលស្រូវរដូវប្រាំង សម្រេចបានជាង៤៤ម៉ឺនហិកតា
៨៖ កម្លាំងនគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិចិនចំនួន៧៤នាក់ ពីបទស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខណ្ឌទួលគោក
៩៖ អាកាសធាតុនៅកម្ពុជាចុះត្រជាក់! សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសកងទ័ពនៅតាមព្រំដែន ថែរក្សាសុខភាពឲ្យបានល្អ
១០៖ អ្នកវិភាគ៖ ដល់ពេល សម រង្ស៊ី យក កឹម សុខា ធ្វើទំនិញនយោបាយ ដើម្បីក្តាប់កំលាំងប្រឆាំងម្តង
* ព័ត៌មានអន្តរជាតិ (World News)
១៖ បែកធ្លាយព័ត៌មានថា «អាមេរិកកំពុងបង្វឹកយោធាបន្ថែម និងបង្កើនអានុភាពស្ងាត់ៗ» ក្នុងគោលដៅត្រៀមទប់ទល់ សង្គ្រាមដែលនឹកស្មានមិនដល់
២៖ ទីបំផុតនាយករដ្ឋមន្ត្រីរ៉ូម៉ានី «បង្ខំចិត្តលាលែងពីតំណែង» បន្ទាប់ពីបក្សកាន់អំណាច បោះឆ្នោតដកទំនុកចិត្ត!
៣៖ យុវវ័យដាណឺម៉ាក ១,០០០នាក់ «ត្រូវអាជ្ញាធរដាក់ពិន័យ ពាក់ព័ន្ធការចែកចាយ រូបភាព-វីដេអូ អាសអាភាសកុមារ» តាមបណ្តាញសង្គម!
៤៖ តំណាងក្រុមប្រឆាំង៖ «ទង្វើសហរដ្ឋអាមេរិកនៅតាមព្រំដែនស៊ីរី នឹងនាំឲ្យមានការបំបែករដ្ឋ និងហែកទឹកដី»
៥៖ លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង «ធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ស្តីពីបញ្ហានៅឧបទ្វីបកូរ៉េ» ជាលើកដំបូងសម្រាប់ដើមឆ្នាំ២០១៨
៦៖ ជប៉ុននឹងត្រៀមនាវាចម្បាំង «ទៅជម្លៀសប្រជាជន ០៦ម៉ឺននាក់ ចេញពីកូរ៉េខាងត្បូង» ក្នុងករណីជម្លោះផ្ទុះឡើង
៧៖ សម្ព័ន្ធមិត្តអាមេរិក៖ «លោក គីម ជុងអ៊ុន កំពុងបង្កការគំរាមកំហែងខ្លាំងបំផុត ដែលពិភពលោកមិនដែលជួបប្រទះ»
៨៖ អ្នកចង់ទៅកូរ៉េខាងជើង «គួរសរសេរបណ្តាំមរតក និងទិញក្តាមឈូសទុកឲ្យហើយ» នេះជាការព្រមានពីក្រសួងការបរទេសអាមេរិក! ៕