(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,៤៨១គ្រឿង រកឃើញល្មើសច្បាប់១,៤៩៩គ្រឿង (ម៉ូតូ៨៥ភាគរយ) អប់រំ៤០១គ្រឿង និងផាកពិន័យ១០៩៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៩៩៦គ្រឿង អប់រំ៤១គ្រឿង និងផាកពិន័យចំនួន៦៧៦គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨៤១គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៤,៤៧៧គ្រឿង រកឃើញយានយន្តល្មើស ១៤,៣០៦គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៤,៧៣៩គ្រឿង និងផាកពិន័យ ៩,៥៦៧គ្រឿង (ម៉ូតូ៩៣ភាគរយ)៕