(ភ្នំពេញ)៖ ខណៈដែលច្បាប់ចរាចរណ៍កំពុងធ្វើការរឹតបន្តឹងដោយគ្មានការលើកលែង ឬទទួលការអន្តរាគមន៍នានាមកនោះ គេសង្កេតឃើញថា អត្រាជាក់ស្តែងនៃអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៏គឺមានច្រើនគួរឲ្យកត់សំគាល់ ជពិសេស គឺអ្នកបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងអ្នកបើកបរគ្មានមួកសុវត្ថិភាព និងកញ្ចក់នេះផ្ទាល់តែម្តង។
ដើម្បីគាំទ្រលើចំណាត់ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះដែរ ក្រុមហ៊ុន GANZBERG ក៏បានចូលរួមក្នុងការចែកមួកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋខ្មែរចំនួន ១០,០០០មួក នៅក្នុងទីក្រុងភ្នំពេញ ដែលជួយដល់ពលរដ្ឋខ្មែរចំនួន ១០០០០នាក់ ប្រែមកគោរពច្បាប់ចរាចរណ៏ឡើងវិញអោយបានល្អ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេនៃយុទ្ធនាការចែកមួកសុវត្ថិភាព របស់ក្រុមហ៊ុន GANZBERG ដោយក្នុងនោះក្រុមហ៊ុនបានធ្វើការដាក់ជារង្វាន់មួយសុវត្ថិភាព និងការចែកជូនជាអំណោយដល់អតិថិជន សរុបប្រមាណ ៥០ម៉ឺនមួករួចមកហើយកាលពីពេលកន្លងទៅនេះ។
ចំពោះការបរិច្ឆេទនៃយុទ្ធនាការចែកមួកសុវត្ថិភាពលើកនេះដែរ ក្រុមការងារយើងនឹងធ្វើការជូនដំណឹងជាបន្តទៀត៕