(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញរបាយការណ៍នៃការប្រមូលផលស្រូវរដូវវស្សា សម្រាប់ឆ្នាំ២០១៧ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ កសិករទាំងប្រទេសប្រមូលផលស្រូវរដូវវស្សាសម្រេចបាន ៩៩.៤ភាគរយ ស្មើនឹងជាង២.៦លានហិកតា។
ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានឲ្យដឹងទៀតថា សម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំងវិញ គិតមកដល់ពេលនេះ កសិករអនុវត្តបានជាង៤៤ម៉ឺនហិកតា ស្មើនឹង៩៩.៤៩ភាគរយហើយ៕