(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ អញ្ជើញក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារក្នុងឆ្នាំ២០១៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលសន្និសីទចតុមុខ។

ទិសដៅការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទិញដៅការងារ គឺអ្វីៗទាំងអស់ ដើម្បីគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសេវាដឹកជញ្ជូន កាន់តែប្រសើរ មានប្រសិទ្ធិភាព សុវត្ថិភាព ទំនើប និតម្លៃថោកជូនប្រជាពលរដ្ឋ៕