(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, លោក ជូរ លឹមហួត, កញ្ញា វ៉ាន់ វួចនី, អ្នកនាង កេត សត្យា, លោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់ធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៨
២៖ ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ កំពុងបែកបាក់ផ្ទៃក្នុង ក្រោយបង្កើតចលនាសង្រ្គោះជាតិ, អ្នកវិភាគលើកឡើងថា នេះបង្ហាញពីភាពបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់ កឹម មនោវិទ្យា និងក្រុម របស់លោក កឹម សុខា យ៉ាងពិតប្រាកដ
៣៖ សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំថ្មី ត្រូវតែជាឆ្នាំដែលសេដ្ឋកិច្ចរឹងមាំ និងមានការលូតលាស់, ឆ្នាំ២០១៨ ត្រូវតែជាឆ្នាំដែលធានាបានសន្តិសុខសណ្តាប់ធ្នាប់
៤៖ នាយករដ្ឋមន្រ្តី ស្នើឲ្យក្រសួងសុខាភិបាល ពិនិត្យឲ្យល្អិតល្អន់ចំពោះការបង្កើតគ្លីនិក និងកន្លែងលក់ឱសថ ព្រោះខ្លាចកន្លែងទាំងនោះ បង្កជាបញ្ហាដល់ប្រជាពលរដ្ឋ
៥៖ ទស្សនកិច្ចផ្លូវការ៖ សម្តេច ទៀ បាញ់ ជំរុញឱ្យកងទ័ពនៅព្រំដែនកម្ពុជា-ឡាវ រួមគ្នាថែរក្សាសន្តិសុខព្រំដែន ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងប៉ះទង្គិចគ្នា
៦៖ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះក្រសួងសុខាភិបាល និងក្រសួងកសិកម្ម ដែលសហការគ្នាទប់ស្កាត់ជំងឺផ្ដាសាយបក្សីទាន់ពេលវេលា នៅសង្កាត់ភ្នំពេញថ្មី
៧៖ សម្តេចតេជោ ហ៊ុន សែន បបួលក្រុមអ្នកវិភាគ ដែលថាសម្តេចមានបញ្ហាសុខភាព មកលេងកីឡាវាយកូនហ្គោលជាមួយគ្នា
៨៖ លទ្ធផលផ្លូវការ៖ សេចក្តីព្រាងច្បាប់អនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវាកម្ម អាស៊ាន-ឥណ្ឌា ត្រូវបានអនុម័តហើយ, រដ្ឋសភាឈប់សម្រាក៣ខែ
៩៖ គណបក្សហ៊្វុនស៊ិនប៉ិច ច្រានចោលព័ត៌មានថា ខ្លួនតែងតាំងជនជាតិចិនម្នាក់ជាអនុប្រធានបក្ស
*ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង «ព្រលះមេដឹកនាំកូរ៉េខាងត្បូង ដោយសារនិយាយលើកតម្កើងអាមេរិក»
២៖ នៅទីបំផុត «លោក ដូណាល់ ត្រាំ ព្រមចេញមុខដោះសារ» ជុំវិញការថ្លែងបែបខ្ពើមរអើម ចំពោះជនជាតិហៃទី និងអាហ្វ្រិក...
៣៖ ទីក្រុងតេហេរ៉ង់ «ទាត់ចោលចេតនាអាមេរិក ដែលស្នើឲ្យអន្តរជាតិ ចូលអង្កេតមូលដ្ឋានទ័ពអ៊ីរ៉ង់» ទោះបីត្រូវរងសម្ពាធធ្ងន់យ៉ាងណាក្តី!
៤៖ តួកគីក្តៅក្រហាយ និងចោទអាមេរិកថា «កំពុងបង្វឹកពួកភេរវករ នៅតាមព្រំដែនស៊ីរី» ដែលជាទង្វើរំលោភអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ!
៥៖ មេបក្សមួយនៅអង់គ្លេស ព្រលយមួយឃ្លា៖ «បច្ចុប្បន្នអាមេរិកមិនមែនជា សម្ព័ន្ធមិត្តសំខាន់បំផុតសម្រាប់អង់គ្លេសនោះឡើយ...»
៦៖ ភាពវិជ្ជមានថ្មីបន្ថែម! កូរ៉េខាងជើង «ស្នើបើកកិច្ចប្រជុំកម្រិតអនុរដ្ឋមន្ត្រី» ជាមួយនិងកូរ៉េខាងត្បូង!
៧៖ ប្រធានាធិបតីប៉ាឡេស្ទីន៖ ត្រូវឆ្លើយថា «ទេ» ចំពោះ ដូណាល់ ត្រាំ ហើយយើងនៅតែចាត់ទុកហ្សេរុយសាឡឹម ជារដ្ឋធានីរបស់យើងជានិច្ច!
៨៖ កូរ៉េខាងជើងហាក់ចង់ «ប្រាប់សារព័ត៌មានកូរ៉េខាងត្បូង ឲ្យឈប់រមាស់មាត់» ព្រោះវានឹងបំពុលកិច្ចពិភាក្សាអន្តរកូរ៉េ! ៕