(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានផ្ញើរសារលិខិតថ្លែង អំណរគុណដល់សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ឆ្នាំឈានចូល៦៨ឆ្នាំរបស់សម្តេច។
សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសសើរដោយស្មោះដល់លោក លោកស្រី ជាសមាជិក សមាជិក នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានពុះពារ និងជំនះរាល់ការលំបាកគ្រប់បែបយ៉ាង ចូលរួមយ៉ាងសកម្មផុសផុលនៅក្នុងបុព្វហេតុនៃការស្តារ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា រហូតទទួលបាននូវវឌ្ឍនភាពលើគ្រប់វិស័យ និងសម្រេចបានសមិទ្ធផលជាច្រើនដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ គឺជាខួបកំណើតគម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕