(ភ្នំពេញ)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅតាមផ្លូវលេខ២៧១ ក្មុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យ៉ាងសន្ធោសន្ធៅ បានរលត់ទៅវិញហើយ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ដោយបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួនខ្នង១៥ខ្នង ដែលជាប្រភេទសំណង់តូចៗ។ នេះជាការបញ្ជាក់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ។

សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យដ៏គ្រោះថ្នាក់នេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានប្រើប្រាស់រថយន្តពន្លត់អស់ជាង២០គ្រឿង ដើម្បីបាញ់ពន្លត់តែ តែមូលហេតុនោះនៅមិនទាន់ដឹងនៅឡើយទេ។

ភ្នាក់ងារព័ត៌មាន Fresh News ដែលកំពុងយកព័ត៌មានផ្ទាល់នៅទីនោះ បានរាយការណ៍ថា គ្រោះអគ្គិភ័យនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋ ណាម្នាក់នោះទេ គ្រាន់តែបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិ តែមិនទាន់ដឹងពីទំហំ នៃការខូចខាតនោះទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ចកំពុងធ្វើរបាយការណ៍បន្តទៀត។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ ក៏មានគ្រោះអគ្គិភ័យមួយកើតបានកើតឡើងផងដែរ នៅជិតសាលាខណ្ឌដូនពេញ សង្កាត់ផ្សារចាស់​ ដោយបណ្តាលឲ្យក្មេង២នាក់ រងរបួសផងដែរ ដោយសារតែម្តាយមីង បានទុកឲ្យនៅក្នុងផ្ទះ ហើយចាក់សោពីក្រៅ នេះសំណាងល្អហើយ ដែលក្រុមសន្តិសុខសាលាខណ្ឌជួយទាន់ បើមិនដូច្នោះទេ អាចប៉ះពាល់ដល់ជីវិតជាក់ជាមិនខានឡើយ៕