(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលបម្រើសេវាអ្នកជាប់ពន្ធ (Call Center) ដែលអនុញ្ញាតឲ្យអ្នកជាប់ពន្ធ ដែលមានចម្ងល់ផ្សេងៗជុំវិញការបង់ពន្ធ អាចទាក់ទងមកអគ្គនាយកដ្ឋានពន្ធដារភ្លាមៗ តាមរយៈលេខទូរស័ព្ទពិសេស 1277 រៀងរាល់ម៉ោងធ្វើការដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្កើតនូវកម្មវិធីទូរស័ព្ទ (App) ដែលមានឈ្មោះថា «GDT Live Chat» ផងដែរ ដែលអនុញ្ញាតឲ្យអ្នកជាប់ពន្ធ Chat សួរព័ត៌មាន ឬចង្ងល់នានាពាក់ព័ន្ធបញ្ហាពន្ធដោយងាយស្រួល៕
សូមទស្សនាវិដេអូរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលពន្យល់អំពី Call Center និង App លើទូរស័ព្ទដៃ៖