(ភ្នំពេញ)៖ ធនាគារឯកទេសវីង បានគ្រងដំណែងលេខ១ក្នុងប្រទេស បន្ទាប់ពីទទួលបាន ការដាក់ឈ្មោះជា «ធនាគារទូទាត់ចល័តល្អបំផុត នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧» (Best Mobile Payment Solutions Cambodia 2017) ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និងធនាគារជាសាកល។
ដែលត្រូវបានរៀបចំដោយទស្សនាវដី្តដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Global Banking & Financial Review ហើយពានរង្វាន់ប្រចាំឆ្នាំនេះ បានបញ្ជាក់ពីការទទួលស្គាល់នូវជំនាញ និងភាពល្អឥតខ្ចោះក្នុងចំណោមសមាគមហិរញ្ញវត្ថុ នៅក្នុងប្រទេសជុំវិញពិភពលោក។
វីង ជាធនាគារឯកទេសដំបូងគេ ដែលទទួលបានពានរង្វាន់ទូទាត់ចល័ត នៅកម្ពុជា បន្ទាប់ពីអាជីវកម្មប្រភេទនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ ក្នុងប្រទេសជាលើកដំបូង។ ក្នុងខែកញ្ញា ធនាគារនេះ ទទួលបានពានរង្វាន់កិត្តិយស «Most Promising» នៅកម្រិតពានរង្វាន់ធុរកិច្ចអាស៊ានលើកទី ១០ ដែលបង្ហាញពីសក្តានុពលដ៏អស្ចារ្យ ក្នុងនាមជាម្ចាស់ជើងឯកនៃភាពជាសហគ្រិន និងភាព ជឿនលឿន។ ការទទួលបានឈ្មោះជាធនាគារឯកទេសទូទាត់ចល័តល្អបំផុត ក្នុងវិស័យរបស់ខ្លួនគឺជាកិត្តិយសដ៏ធំធេងមួយ សម្រាប់ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាកម្មធនាគារចល័ត ឈានមុខគេនៅកម្ពុជា និងជាមោទនៈ ភាពក្នុងការបង្ហូតទង់ជាតិ ជាក្រុមហ៊ុនខ្មែរ។
លោក Jojo Malolos អគ្គនាយកនៃធនាគារឯកទេសវីង បានថ្លែងថា «ពានរង្វាន់នេះ មិនត្រឹមតែសម្រាប់ធនាគារប៉ុណ្ណោះទេ ប៉ុន្តែពានរង្វាន់នេះ គឺសម្រាប់បុគ្គលិកដែលបានខិតខំ ប្រឹងប្រែងបម្រើការងារ ចំពោះអតិថិជនរបស់យើង និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ ។ប្រទេសកម្ពុជាកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស នេះជាភាពរស់រវើក ការរីកចម្រើន និងមាន មហិច្ឆតាប្រកបដោយគុណភាព ដែលទាំងនេះត្រូវបានឆ្លុះបញ្ចាំង នៅក្នុងធនាគារឯកទេសវីង និងការទទួលស្គាល់ជាសាកលលោក ជាសញ្ញាមួយ ដែលយើងត្រូវបានកំពុងកត់សំគាល់ នៅលើឆាកអន្តរជាតិ»។
ផលិតផល និង សេវាកម្មដែលជាបច្ចេកវិទ្យានៃធនាគារឯកទេសវីង បានបើកទូលាយលើសេវាហិរញ្ញវត្ថុនានា ទៅកាន់ប្រជាពលរដ្ឋនៅកម្ពុជា និងប្រមូលផ្ដុំនូវតម្រូវការរបស់អតិថិជនដែលជាចក្ខុវិស័យ ដ៏សំខាន់នៅឆ្នាំខាងមុខនេះ។ ផលិតផលថ្មីៗ មានដូចជា៖ កាតឥណទានអន្តរជាតិតាមអនឡាញ (Wing Online Mastercard) និងកាត រថយន្តក្រុង (City Bus Card) ដែលជាផ្នែកមួយនៃដំណោះស្រាយនៃការទូទាត់ប្រាក់ទាំងស្រុងព្រម ទាំងលុបចោលនៃការមិនប្រើសាច់ប្រាក់នឹងផ្តល់ឲ្យអតិថិជនវីងនូវជម្រើសកាន់តែច្រើន នូវភាពងាយស្រួល និងមានភាពសាមញ្ញ។
លោក Malolos បានឲ្យដឹងទៀតថា «ប្រជាជន គឺជាបេះដូងនៃអ្វីៗទាំងអស់ដែលយើងធ្វើ ដែលវត្ថុបំណងរបស់យើង គឺបន្តរួមបញ្ចូលហិរញ្ញវត្ថុ សម្រាប់អ្នករាល់គ្នា មិនថាអ្នកទាំងនោះ ជានរណានោះទេ។ ដំណោះស្រាយសេវាទូទាត់ចល័តរបស់យើង បានបើកទ្វារចំហរដល់ពិភពលោក ដែលកន្លងមកពិបាក នឹងសម្រេចបាននៅកម្ពុជា ពីការផ្ទេរសាច់ប្រាក់ ទៅលើការទូទាត់វិក្កយបត្រ។ យើងនឹងធ្វើការ ដើម្បីបង្កើតរឿងទាំងនេះនៅខែខាងមុខបន្តបន្ទាប់ទៀតជាមួយនឹងផលិតផល និងសេវាកម្មថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍»។
ធនាគារឯកទេសវីងផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពជាមួយការផ្ទេរប្រាក់យ៉ាងឆាប់រហ័ស និងការទូ ទាត់វិក័យបត្រ រួមជាមួយសេវាកម្មដែលមិនមានការប្រៀបផ្ទឹមដូចជា
*ភាពជាដៃគូយុទ្ធសាស្ត្រទូទាត់ជាង ២.០០០ មកពីវិស័យជាច្រើនរួមមាន៖ អ្នកផ្តល់សេវាកម្មប្រើប្រាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាលារៀន សំណង់ ធនាគារ អ្នកផ្គត់ផ្គង់អាហារ លក់រាយ ទូរទស្សន៍ខ្សែកាប អ៊ិនធឺណែត ទូរគមនាគមន៍ កសិកម្ម ឱសថ ទំនិញប្រើប្រាស់ និងការដឹកជញ្ជូន។
*ភាពជាដៃគូពាណិជ្ជកម្មជាង ៦.០០០ មាននៅទូទាំងប្រទេស ដូចជា៖ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់រាយ និងពាណិជ្ជកម្មច្រើនជាងនេះ បានផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ។
* មានភ្នាក់ងារវីង ជាបណ្តាញទូទាំងប្រទេស របស់ធនាគារឯកទេសវីងជាង ៥.០០០ កន្លែង។
*កម្មវិធី App របស់ធនាគារវីងបម្រើជូន ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ៣៦៥ ថ្ងៃក្នុង១ឆ្នាំ។
* កាតរថយន្តក្រុង
* កាតឥណទានអន្តរជាតិតាមអនឡាញ (Wing Online Mastercard)
* សេវាផ្ទេរប្រាក់អន្តរជាតិជាង ៥០ប្រទេស ៕