(វៀងចន្ទ)៖ នាយឧត្តសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូនគរបាលកម្ពុជា អញ្ជើញបើកកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គនាយកដ្ឋានតម្រួត នៃក្រសួងសន្តិសុខឡាវ នៅសណ្ឋាគារ Landmark ទីក្រុងវៀងចន្ទ ប្រទេសឡាវ។
កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយ លោក ម៉ក់ ជីតូ និងសមាជិកផ្សេងទៀតដែលអញ្ជើញចូលរួមមាន៖ ១៖ លោក ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការរតនគីរី, ២៖ លោក ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការស្ទឹងត្រែង ៣៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការព្រះវិហារ, ៤៖ លោក ឧត្តមសេនីយ៍ត្រី ឡេង ប៊ុនណា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន, ៥៖ លោក វរសេនីយ៍ឯក អ៊ិន សុង នាយការិយាល័យសេនាធិការ មន្ទីរប្រឆាំងគ្រឿងញៀន និង៦៖លោក វរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយការិយាល័យក៩។
ចំណែកភាគីឡាវ ដឹកនាំដោយ លោកវរសេនីយ៍ឯក Khamhoung SENGPASERT អគ្គនាយករងតម្រួតឡាវ ប្រធានប្រតិភូ និងមានសមាជិកចូលរួមចំនួន១០រូបទៀត។
កិច្ចប្រជុំនោះរៀបចំឡើង ស្ដីពីកិច្ចសហប្រតិបត្តិការបទល្មើសឆ្លងដែន ជាពិសេសគឺប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន៕