(ភ្នំពេញ)៖ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជំរុញឲ្យគ្រឹះស្ថានឯកជនទាំងអស់ បណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន ឲ្យមានក្រមសីលធម៌ យល់ដឹងពីច្បាប់ប្រឆាំងអំពើពុករលួយ និងចូលរួមទប់ស្កាត់មន្រ្តីដែលមកទារលាភសក្ការៈអ្វីដែលមិនស្រប នឹងច្បាប់គ្រប់រូបភាព នៅក្នុងសង្គមកម្ពុជា។
លោក ឃាង សេង បានថ្លែងថា បច្ចុប្បន្ននេះ ឆន្ទះរបស់ក្រុមហ៊ុនឯកជនមួយចំនួនធំ បានគោរពយ៉ាងល្អរាល់ច្បាប់ប្រឆាំងអំពើពុករលួយ។ ដោយឡែក ការប្រឆាំងអំពើពុករលួយ មិនមែនមន្ត្រីសាធារណនោះទេ រួមមានមន្ត្រីឯកជន ភ្នាក់ងារឯកជន ក្រុមហ៊ុនឯកជន វិស័យឯកជន ត្រូវចូលរួមប្រឆាំងទាំងអស់គ្នា។
សម្រាប់ លោក ឃាង សេង, ប្រសិនបើគ្រប់គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់នាំគ្នា គោរពបានត្រឹមត្រូវតាមច្បាប់នោះ វាផ្តល់សារៈប្រយោជន៍យ៉ាងខ្លាំង ដើម្បីទាក់អ្នកវិនិយោគិនបរទេសបណ្តាក់ទុននៅកម្ពុជា។ មិនតែប៉ុណ្ណោះធ្វើឲ្យអ្នកវិនិយោគិនទាំងនោះមើលឃើញថាក ម្ពុជាមិនមែនជាប្រទេស ដែលខ្មៅកខ្វក់ ទៅលើអំពើពុករលួយនោះទេ អញ្ចឹងការដាក់ទុនការវិនិយោគ មកកម្ពុជាជារឿងមួយ ដែលសមស្របសម្រាប់ពិភពលោក និងវិនិយោគិនធំៗ និងរកស៊ីនៅកម្ពុជា ក្នុងក្របខណ្ឌជាការរកប្រាក់ចំណេញរៀងៗ ខ្លួនរបស់គាត់ដោយគោរពច្បាប់ទាំងអស់គ្នា។
លោក ឃាង សេង បានបញ្ជាក់ថា មានរូបភាពមិនស្របច្បាប់មួយចំនួន កំពុងក្របដណ្តប់លើវិស័យឯកជន ពាក់ព័ន្ធនឹងបញ្ហាពុករលួយសព្វថ្ងៃនេះ ដែលត្រូវចូលរួមទាំងអស់គ្នា៕