(ភ្នំពេញ)៖ កាន់តែពិសេសទៀតហើយ ជាមួយឱកាសឈ្នះរង្វាន់ជាទឹកប្រាក់សន្ធឹកសន្ធាប់ពីទឹកដោះគោ ធីផត ដោយអតិថិជនទាំងអស់ ​នឹងមាន​ឱកាស​ឈ្នះរង្វាន់ ជាប្រាក់សុទ្ធចាប់ពី១លានរៀល រហូតដល់១០លានរៀលភ្លាមតែម្ដង។ រួសរាន់ឡើង យកសំបកទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ ធីផតអ៊ិចស្រ្តា ដាក់ក្នុងធុងឆ្នោតឥឡូវនេះ។

ការចាប់ឆ្នោតចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងប្រព្រឹត្តឡើង នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង១០ព្រឹកតទៅ នៅក្នុងកម្មវិធីតន្ត្រីសម័យទំនើប MYTV A1 Concert ចំាតាមដានទំាងអស់គ្នាណា។

រង្វាន់ជាទឹកប្រាក់សុទ្ធនេះ មានចំនួន១១រង្វាន់ ដែលអតិថិជនទាំងអស់អាចឈ្នះរង្វាន់ជាទឹកប្រាក់១លានរៀល ចំនួន១០រង្វាន់ និងរង្វាន់ធំចំនួន​១០លាន​រៀលចំនួន​១រង្វាន់។ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ដ៏វិសេសវិសាលនេះ អតិថិជនទាំងអស់ គ្រាន់តែ​យកសំបកផលិតផលទឹកដោះគោខាប់ ធីផង និងទឹកទឹកដោះគោស្រស់ ធីផតអ៊ិចស្ត្រា រួចសរសេរឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់អ្នក ហើយយកដាក់ចូលធុងឆ្នោតធីផត ដែលនៅជិតអ្នក​បំផុតជាការស្រេច៕