(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលចុះទៅយកព័ត៌មាន ករណីគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ជាន់ទី៣ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមនៅម៉ោង៣៖០០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ អគ្គិភ័យខាងលើបានរលត់វិញហើយ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យ នោះបណ្តាលឲ្យក្មេង២នាក់រងរបួសធ្ងន់ ហើយត្រូវបានកម្លាំង សន្តិសុខខណ្ឌជួយសង្គ្រោះចេញពីភ្លើង និងបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំពោះមូលហេតុកើតគ្រោះអគ្គិភ័យនេះ ត្រូវមានសមត្ថកិច្ចសន្និដ្ឋានថា ដោយសារទុស្សេចរន្តអគ្គិសនី។
ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់៥រថយន្ត។ ម្ចាស់ផ្ទះរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជាក់ថា មានឈ្មោះ ផាន់ ណារ៉េត មុខរបរយោធា ហើយផ្ទះរបស់គាត់ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង៕