(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះកម្ពុជា បានចុះអនុស្សរណៈស្ដីពី ការបញ្ជូនកម្មសិក្សាការីបច្ចេកទេសកម្ពុជាទៅធ្វើកម្មសិក្សា និងធ្វើការងារនៅខេត្តអិហ៊ិម៊ិ ប្រទេសជប៉ុនជាមួយសមាគមសហជីពកម្មសិក្សាការីបរទេស ប្រចាំខេត្តអិហ៊ិម៊ិ។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក សេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ ជាមួយលោក មីណូរូ ណូដា ប្រធានសមាគមសហជីពកម្មសិក្សាការីបរទេស ប្រចាំខេត្តអិហ៊ិម៊ិ នៅសណ្ឋាគារភ្នំពេញ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក ណាកាមូរ៉ា តូគីហីរូ អភិបាលខេត្តអិហ៊ិម៊ិ ក៏បានចូលរួមជាសាក្សីក្នុងពិធីចុះអនុស្សរណៈនេះផងដែរ៕