(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរំលឹកអំពីព្រឹត្តិការណ៍ចំនួន៥ ជាប្រវត្តិសាស្រ្ត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតឡើងនៅក្នុងខែមករា។
បើតាមលោក សុខ ឥសាន ឲ្យដឹងថាព្រឹត្តិការណ៍ទាំង៥នោះរួមមាន៖
ទី១៖ ថ្ងៃទី៥ មករា ១៩៧៦ គឺជាខួប៤២ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិងប៊ុន រ៉ានី ហ៊ុនសែន ។
ទី២៖ ថ្ងៃទី៧ មករា ១៩៧៩ គឺថ្ងៃមហាជ័យជំនះលើរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាទូទាំងប្រទេស ឲ្យរួចផុតពីការកាប់សម្លាប់ ពីពួកប្រល័យពូជសាសន៏ បានទាន់ពេលវេលា។ ប្រជាជនកម្ពុជាបានកំណត់ ថាថ្ងៃ ៧ មករា គឺជាកំណើតទី២ របស់ខ្លួន។ ថ្ងៃ ៧ មករាបានក្លាយជាថ្ងៃបុណ្យជាតិទាំងមូល។
ទី៣៖ ថ្ងៃទី៨ មករា ១៩៧៩ គឺជាខួបទី ៣៩ឆ្នាំ នៃការកាន់តំណែងជារដ្ឋមន្ត្រីការបរទេសរបស់សម្តេចតេជោ ហ៊ុន សែន នៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ។
ទី៤៖ ថ្ងៃទី១៤ មករា ១៩៨៥ គឺជាខួបលើកទី៣៣ឆ្នាំ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ និងយូរជាងគេលើពិភពលោក។
ទី៥៖ ថ្ងៃទី១៣ មករា ២០១៨ ជាថ្ងៃបង្កើតមូលនិធិសមាគមអ្នកធាក់ស៊ីក្លូ៕