Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់ជិត១,២០០គ្រឿង និងផាកពិន័យជិត១,០០០គ្រឿង, រាជធានីភ្នំពេញ ឃាត់យានយន្តបាន៨៧៧គ្រឿង

14-01-2018 16:30

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៦,៥១៤គ្រឿង រកឃើញល្មើសច្បាប់១,១៦៦គ្រឿង (ម៉ូតូ៨៧ភាគរយ) អប់រំ២៤៦គ្រឿង និងផាកពិន័យ៩២០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៤​ ខែមករានេះ ត្រួតពិនិត្យរួមបាន ចំនួន៣,៩៣៤គ្រឿង អប់រំ១២៨គ្រឿង និងផាកពិន័យចំនួន៧៣៧គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨៧៧គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧១,៣៤៣គ្រឿង រកឃើញយានយន្តល្មើស ១១,៩៣៧គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៤,០៤៩គ្រឿង និងផាកពិន័យ ៧,៨៨៨គ្រឿង (ម៉ូតូ៩៤ភាគរយ)៕