(ភ្នំពេញ)៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ ដឹកនាំមន្ដ្រីរាជការ កងកម្លាំងក្នុងគណៈបញ្ជាការឯកភាព លោកចៅសង្គាត់ និងមហាជន យុវជន ធ្វើពលកម្មលាងសំអាតដងវិថីឈ្នះឈ្នះ និងរើសសំរាមសំអាតបរិស្ថាន។
បើតាមលោក ឃ្លាំង ហួត យុទ្ធនាការនេះ ត្រូវបានធ្វើឡើង ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី ដើម្បីលើកកម្ពស់សុខភាព អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ និងលើសោភ័ណ្ឌទីក្រុង។
លោកអភិបាលខណ្ឌជ្រោយចង្វារ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាបរិស្ថាន និងសម្អាតទីក្រុងទាំងអស់គ្នា ដោយត្រូវចោលសំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ព្រោះថាបច្ចុប្បន្នធុងសំរាមមានស្ទើគ្រប់កន្លែងទៅហើយក្នុងរាជធានី។
មួយវិញទៀត នៅពេលណាបរិស្ថានស្អាត និងមានសោភ័ណ្ឌល្អនោះ ក៏អាចជាកត្ដាទាក់ទាញភ្ញៀវទេសចរ និងដើម្បីទប់ស្កាត់នូវជំងឺផ្សេងៗផងដែរ៕