(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យជប៉ុន គ្រីដ គ្រុប នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ បានប្រារព្វពិធីប្រគល់យូនីត «ខុនដូបូដាយជូ រ៉េស៊ីដិនស៍» ដំណាក់លកាលទី១ ចំពោះខុនដូបូដាយជូជាគម្រោងទី១របស់ក្រុមហ៊ុនជប៉ុន ក្នុងប្រទេសកម្ពុជា ដែលមានដៃគូសហការក្នុងស្រុកជាមួយ «Triple Gem Assets Co.,Ltd.» អតិថិជនចូលរួមនៅទីតាំងគម្រោងផ្ទាល់ ដោយបញ្ចប់សំណងតាមការគ្រោងទុក និងធ្វើការត្រួតពិនិត្យយូនីតរបស់ពួកគាត់ ហើយអតិថិជននឹងចូលរួមស្នាក់នៅចាប់ពីខែមិនា ឆ្នាំ២០១៨នេះតទៅ។
លោក Eguchi Takashi ជាអគ្គនាយកក្រុមហ៊ុន Creed Asia (Cambodia)Co.,Ltd បានបានថ្លែងថា ខុនដូបូដាយជូ នេះបានទាក់ទាញអារម្មណ៍អតិថិជនយ៉ាងខ្លាំង ដោយស្ថិតនៅទីតាំង ដែលមានសក្តានុពលទល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក៏ក្លាយជាអាគារដ៏ខ្លស់ជាងគេ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ចំពោះខុនដូបូដាយជូមានកម្ពស់១៤ជាន់ដែលមានទំហំ២៣,៤០០ម៉ែត្រការេ ហើយអាគារប្លុក A និង B មានជាង២០០យូនីត (បន្ទប់) ដោយមានយើងបានលក់ជាង៩០ភាគរយនៃបន្ទប់ក្នុងអគារទំាង២។
លោកអគ្គនាយកក្រុមហ៊ុនបន្តថា ខុនដូបូដាយជូផ្តល់ ជូនលោកអ្នកនូវតុល្យភាពក្របកដោយគុណភាព នៃការរស់នៅជាមួយនឹងទេសភាព សួនច្បារទាន់សម័យ។ ដោយកំណើននៃការអភិវឌ្ឍទីក្រុងមានភាពឆាប់រហ័ស ចាប់ពីកណ្តាលក្រុងទៅកាន់ភាពខាងលិចនៃក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះដែរ តម្រូវការលំនៅដ្ឋានសម្រាប់ប្រជាជន នៅតំបន់ក្បែរខុនដូបូដាយជូ ក៏មានកំណើនទៀតផងដែរ៕