(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ រដ្ឋសភានឹងបន្ដកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។
កិច្ចប្រជុំនៅថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានឱ្យដឹងថា ជាមួយនឹងការប្រជុំអនុម័តលើរបៀបវារៈខាងលើនេះ រដ្ឋសភា ក៏នឹងបិទសម័យប្រជុំពេញអង្គ លើកទី៩ នីតិកាលទី៥ ផងដែរ៕