(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និងមនុស្ស១៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៣ ខែមករាមិ្សលមិញ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃម្សិលមិញមាន១២លើក បង្កឲ្យខូចខាតម៉ូតូ១២គ្រឿង រថយន្តតូច៦គ្រឿង និងរថយន្តធំ៦គ្រឿង ហើយមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់មានបើកបរល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បត់គ្រោះថ្នាក់ និងងងុយដេក។
រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ១៣ ខែមករា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៣០លើក ស្លាប់៧៧នាក់ និងរបួស១៨៣នាក់៕