(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការឡើងចុះ របស់ប្រជាពលរដ្ឋ ពិសេសជនចាស់ជរា និងជនពិការនោះ ក្រុមហ៊ុន OCIC ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ បានសម្រេចបំពាក់ជណ្តើរយន្ត នៅអគារស្នាក់នៅជូនប្រជាពលរដ្ឋចំនួន១៤១គ្រួសារ ដែលបានផ្លាស់ប្តូរទីលំនៅដែលមានផលប៉ះពាល់ មករស់នៅក្នុងបុរីរុងរឿង។
ជណ្តើរយន្តថ្មីដែលទើបត្រូវបានបំពាក់នេះ បានបើកសម្ពោធឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន OCIC គឺ លោក ម៉ាន់ ឈឿន និង លោក ម៉ៃ សារិន ជាមួយនឹងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងបុរីរុងរឿង ក្នុងបរិយាកាសដ៏សែនរីករាយជាទីបំផុត។
ប្រជាពលរដ្ឋចំនួន១៤១គ្រួសារនេះ ពួកគាត់ជាអតីតអ្នករស់នៅក្នុងសហគមន៍ដីមាស និងសហគមន៍ស្វាយជួរ ដែលធ្លាប់រស់នៅក្នុងលំនៅឋានដ៏លំបាកវេទនា លិចទឹក គ្មានផ្លូវនិងបន្គន់អនាម័យ រួចបានផ្លាស់ប្តូរមកនៅអគារកម្ពស់៤ជាន់ ក្នុងបុរីរុងរឿងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ កាលពីអំឡុងខែមេសា ឆ្នាំ២០១៧។
តំណាងក្រុមហ៊ុន OCIC បានបញ្ជាក់ឲ្យដឹងថា ដោយសារមើលឃើញពីផលវិបាកក្នុងការឡើងចុះ ពិសេសជនចាស់ជរា និងជនពិការនោះ ទើបអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមហ៊ុន OCIC សម្រេចឲ្យបំពាក់ជណ្តើរយន្តនៅ អគារស្នាក់របស់ប្រជាពលរដ្ឋ បន្ថែមពីការផ្តល់អំណោយជាប្រចាំ និងការយកចិត្តទុកដាក់ផ្សេងៗទៀត។
ប្រជាពលរដ្ឋទាំងដែលចូលរួម ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ជណ្តើរយន្តនេះសុទ្ធបញ្ចេញនូវទឹកមុខរីករាយ និងស្មាមញញឹមគ្រប់គ្នា ចំពោះសមិទ្ធផលថ្មីដែលពួកគាត់ទទួលបាននៅពេលនេះ និងបានលើកដីសំពះ បួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយថែរក្សាដល់ អ្នកឧកញ៉ា ពង់ ឃាវសែ និងក្រុមគ្រួសារ មានសុខភាពល្អ អាយុយឺនយូរ និងទទួលជ័យជម្នះគ្រប់ភារកិច្ច។
អ្នកស្រី អ៊ុច រឿន ជាអ្នកធ្លាប់រស់នៅសហគមន៍ដីមាស ឬហៅម្យ៉ាងទៀតថា សហគមន៍សំបុកចាបនោះ បានលើកឡើងក្នុងទឹកមុខរីករាយ ចំពោះការបំពាក់ជណ្តើរយន្តថ្មីនេះ។ ជាមួយគ្នានេះអ្នកស្រី បានរៀបរាប់ភាពខុសប្លែកគ្នាប្រដូចឋានរក និងឋានសួគ៌ រវាងការប្តូរពីការរស់នៅលំនៅឋានចាស់ ផ្លាស់មកលំនៅឋានថ្មី ក្នុងបុរីរុងរឿង។
ក្រុមប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាយ៉ាងដូច្នេះថា៖