(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ លោក កែរ រដ្ឋា អនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង បាននាំអំណោយរបស់ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ៧គ្រួសារ នៅខេត្តស្វាយរៀង។
លោក កែរ រដ្ឋា បានឲ្យដឹងថា ក្រោមការដឹកនាំដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ទើបមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះ លោកក៏បានដឹកនាំកិច្ចប្រជុំប្រចាំខែបក្សនៅសង្កាត់ស្វាតរៀង។
ក្រៅពីនេះ លោកក៏បានអំពាវនាវដល់ក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ ខិតខំផ្តល់សេវាដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្លាភាព កុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងចូលរួមកែលម្អសោភ័ណភាពទីក្រុង និងអភិវឌ្ឍខេត្ត ដើម្បីពង្រឹងភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ លើសពីនេះលោកក៏បានចំណាយថវិការផ្ទាល់ខ្លួនរបស់លោកឧបត្ថម្ភថវិកា ដល់សមាជិកក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ ១៨នាក់ម្នាក់ៗ ២០,០០០រៀល។
ប្រជាពលរដ្ឋក្រីក្រទទួលបានក្នុង១គ្រួសារ មុង១ កន្ទេល១ ក្រម៉ា១ អង្ករ ២៥គីឡូ ស្ករស១គីឡូ ទឹកដោះគោ១កំប៉ុង និងថវិកា ៥០,០០០រៀល ។ បន្ថែមពីការចែកអំណោយជូនប្រជាពលរដ្ឋលក្រីក្រនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានផ្តល់នូវរទេះជនពិការចំនួន ២គ្រឿង សរុប៣ពាន់ដុល្លារជូនដល់ លោក គល់ សាអែម អាយុ៧៣ឆ្នាំ នៅភូមិគៀនសាំង និងលោកស្រី អឹន សាផាន អាយុ៤៥ឆ្នាំ នៅភូមិវាលយន្ត៕