(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៦,៩៦០គ្រឿង រកឃើញល្មើសច្បាប់១,១៨០គ្រឿង (ម៉ូតូ៨៨ភាគរយ) អប់រំ៣៩០គ្រឿង និងផាកពិន័យ៧៩០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៤,១៦១គ្រឿង អប់រំ១៩៥គ្រឿង និងផាកពិន័យចំនួន៧០១គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨១៣គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៤,៨២៩គ្រឿង រកឃើញយានយន្តល្មើស ១០,៧៧១គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ ៣,803គ្រឿង និងផាកពិន័យ ៦,៩៦៨គ្រឿង (ម៉ូតូ៩៤ភាគរយ)៕