Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងអភិវឌ្ឍន៍លំនៅឋាន THE PREMIER LAND បើកការដ្ឋានសាងសង់លំនៅដ្ឋានជាផ្លូវការហើយ ជាមួយដើមទុនខ្ទង់លានដុល្លារ

13-01-2018 16:56

(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍លំនៅឋាន The Premier Land (ដឹ ព្រេមៀ លែន) ដែលជាគម្រោងផ្ទះល្វែងដ៏ធំជាងគេប្រចាំដើមឆ្នាំ២០១៨ ដែលបានចាយទុនអស់ខ្ទន់រាប់សិបលានដុល្លារនោះ​ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៧នេះ ក្រោមការចូលរួមពីលោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ, លោក សេង ញ៉ក់ នាយកគ្រប់គ្រងគម្រោង ដឹ ព្រេមៀ លែន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

គម្រោង ដឹ ព្រេមៀ លែន មានទីតាំងក្នុងខណ្ឌសែនសុខ ជាប់នឹងរបងផ្សារទំនើបអ៊ីអន២ និងគម្រោងពាណិជ្ជកម្មជាច្រើនទៀត ដូចជាផ្សារទំនើបម៉ាក្រូ ក្លូប៊លហោស៍ និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក សេង ញ៉ក់ បានថ្លែងឲ្យដឹងថា «នៅថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះគម្រោងអគារអាជីវកម្ម និងលំនៅឋានប្រណិតមួយនេះ ដែលនឹងចូលរួមជាផ្នែកមួយនៃភាពរីកចម្រើន នៃវិស័យអចលនទ្រព្យ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចថ្មី ជាពិសេសធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពទាន់សម័យឡើង»។

លោកបានបញ្ជាក់ទៀតថា មូលហេតុដែលធ្វើឲ្យគម្រោងដ៏ប្រណិត ដឹ ព្រេមៀ លែន លេចវត្តមាននៅក្នុងទីតាំងនៅក្នុងខណ្ឌសែនសុខនេះ អាស្រ័យ​ទៅលើកត្តាជាច្រើនយ៉ាងដូចជា៖ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អដូចជា ក្នុងទីក្រុង ដែលជាកត្តាទាក់ទាញឲ្យមនុស្ស​ទៅរស់នៅ​ច្រើន និងប្រកបអាជីវកម្មបានយ៉ាងងាយស្រួល។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺតំបន់នេះមានធនាគារ សាលារៀនអន្ដរជាតិ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធល្អៗជាច្រើន បម្រើឲ្យការរស់នៅកាន់តែប្រសើរ ហេតុផលទាំងនេះហើយ បានធ្វើឲ្យគម្រោងដ៏ប្រណិត ដឹ ព្រេមៀ លែន លេចរូបរាងនៅទីនេះ។

លោកបានបញ្ជាក់ទៀតថា គម្រោង ដឹ ព្រេមៀ លែន មានទីតាំងនៅបណ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើន៖

១៖ ជាប់ផ្សារទំនើបអ៊ីអន
២៖ ជាប់ផ្សារទំនើបម៉ាក្រូ និងក្លូប៊លហោស៍
៣៖ ជាប់នឹងសាលារៀនអន្ដរជាតិអូស្រ្ដាលី
៤៖ ជាប់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍សែនសុខ ដែលមានបរិវេណធំទូលាយ អាចទទួលភ្ញៀវ រហូតដល់ទ ៥,000នាក់ រួមទាំងមានចំណតរថយន្តធំទូលាយ ក្នុងទំហំដី៥0,000ម៉ែត្រការ៉េ សម្រាប់ចតរថយន្តបានរហូតដល់ ១,២00គ្រឿង។

លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញក៏បានឲ្យដឹងដែរថា «គម្រោង ដឹ ព្រេមៀ លែន សែនសុខជាគម្រោង១ថ្មីដែលខ្ញុំជឿថា បានស្ថិតក្នុងដំណាក់កាលសិក្សាស្វែងយល់ ក៏ដូចជាការដក់បទពិសោធន៍ លើបញ្ហាដែលបានប្រឈម អ្វីដែលជាការកត់សម្គាល់កន្លងមក គឺទីតាំងមួយចំនួនដែល​បានធ្វើការសាងសង់ជាតំបន់ពាណិជ្ជកម្ម ផ្សារ ជានិច្ចកាលតែងតែមានបញ្ហាកក់ស្ទះចរាណ៍ បញ្ហាប្រឈមដែលមានប្រជាពលរដ្ឋច្រើនលើសលុប ដែលធ្វើឲ្យបរិស្ថានមិនល្អ... ប៉ុន្ដែគម្រោង ដឹ ព្រេមៀ លែន វិញឃើញថាមានសកម្មភាពជាច្រើន ដែលធ្វើឲ្យតំបន់នេះមានការទាក់ទាញថែមទៀត»