(ភ្នំពេញ)៖ ស្របពេលកំណើនសេដ្ឋកិច្ច និងទីផ្សារនៅកម្ពុជា កំពុងមានការរីកចម្រើនលើគ្រប់វិស័យ នៅគេឃើញមានការបង្កើតផ្សារទំនើប និងអគារខ្ពស់ៗ រីកឡើងដូចផ្សិត ដែលជាសញ្ញា នៃការអភិវឌ្ឍសេដ្ឋកិច្ចរួចមក គេសង្កេតឃើញថា អ្នកវិនិយោគទាំងខ្មែរ និងបរទេសក៏កំពុងរីករាយបើកមុខជំនួញ និងសេវាកម្មនានា ដើម្បីបំរើជូនដល់អតិថិជនរបស់ពួកគេ។
ជាក់ស្ដែងភោជនីយដ្ឋាន ចម្ប៉ា សាខាទី៣ ត្រូវបានបើកសម្ភោធឲ្យដំណើរការជាផ្លូវការនៅផ្សាទំនើប អ៊ីអនម៉ល ជាន់ទី៣ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ដើម្បីបំរើនូវសេវាកម្មម្ហូបអាហារ ដល់អតិថិជនរបស់ខ្លួនដែលតែងតែគាំទ្រនាពេលកន្លងមក។
លោកស្រី អ៊ីហ្រាម លី ជាម្ចាស់ភោជនីយដ្ឋាន ចម្ប៉ា បានថ្លែងថា ការបើកភោជនីយដ្ឋានចម្ប៉ា សាខាទី៣នេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ របស់អតិថិជន និងភ្ញៀវបរទេសដែលមកកំសាន្ត ក្នុងប្រទេសកម្ពុជា។
លោកស្រី អ៊ីហ្រាម លី បានបញ្ជាក់ថា ភោជនីយដ្ឋាន «ចម្ប៉ា» មានបំរើនូវអាហារជាង២០មុខ ក្នុងនោះមានបាញ់ឆែវ ដែលជាប្រភេទអាហារ ប្រចាំត្រកូលផងដែរ។ ចំណែកមុខម្ហូបនៅក្នុងភោជនីយដ្ឋានដើមចំប៉ា បានផ្តោតសំខាន់ទៅលើម្ហូបខ្មែរ និងវៀតណាម ជាពិសេសមានមុខម្ហូបឆ្ងាញ់ៗ ដែលអតិថិជនចូលចិត្តដូចជា៖ បាញ់ឆែវ គួង ណែមណឿង និងចាយ៉ ជាដើម៕