(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្តេជ្ញាថា ពួកគាត់ទាំងអស់នឹងគាំទ្រ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីឲ្យ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការប្តេជ្ញារបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ខណៈក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ បានរៀបចំពិធីអបអរសាទរខួបលើកទី៣៩ ទិវា ៧មករា ១៩៧៩ - ៧ មករា ២០១៨ នៅឃុំកណ្តោលជ្រុំ ក្រោមអធិបតីភាពលោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្តោលជ្រុំ និងមានវត្តមានចូលរួមរបស់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងបងប្អូនប្រជាជនសរុបប្រមាណ៣០០នាក់។
ថ្លែងក្នុងអង្គពិធីខាងលើនេះលោក តូច ចាន់នី បានរំលឹកអំពីគុណថ្ងៃ៧មករា ទើបយើងមានអ្វីៗដូចសព្វថ្ងៃ ព្រមទាំងបានប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអណត្តិទី៦ និងអណត្តិបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះលោកក៏អំពាវនាវដល់ជនរួមជាតិបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕