(ភ្នំពេញ)៖ ក្រុមហ៊ុនឌីហ្វើនីឈ័រ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសជាផ្លូវការនូវការនាំចូលផ្តាច់មុខ ផលិតផលគ្រឿងសង្ហារឹមដ៏ប្រណិតម៉ាក «​CBD» ដែលមានរចនាបថបែបអ៊ីតាលី ដើម្បីឆ្លើយតបទៅនឹងការរីកដុះដាលដ៏ខ្លាំង នូវតំរូវការនៃផលិតផលសង្ហារឹម សម្រាប់ប្រើប្រាស់ក្នុងផ្ទះរបស់ប្រជាជនកម្ពុជា ។

លោក ស៊ឹម តុលា តំណាងក្រុមហ៊ុនឌីហ្វើនីឈ័រ បានថ្លែងថា​ ផលិតផល ​CBD មានស្រឡាយផលិតផលចាប់តាំងពីផលិតផលសង្ហារឹមបន្ទប់ទទួលភ្ញៀវ ដូចជាសាឡុង ទូតាំង ផលិតផល ក្នុង បន្ទប់គេង​ដូចជា គ្រែ ពូក ឈុតស្រោមពូក និងទូដាក់សំលៀកបំពាក់ជាដើម។

លោក ស៊ឹម តុលា​ បានបន្តទៀតថា គ្រឿងសង្ហារឹមទាំងអស់នេះ ត្រូវបានបង្កើតឡើងជាមួយ និងភាពទាន់សម័យស៊ីវិល័យ និងភាពល្អឥតខ្ចោះ ដើម្បីបំពេញឲ្យគេហដ្ឋាន ពោរពោញទៅដោយគ្រឿងសម្ភារបែបប្រណិតបំផុត។

ជាមួយគ្នានេះ ផលិតផលសង្ហារឹម CBD រចនានិងផលិតឡើងក្នុងរូបមន្តដ៏ជោគជ័យមួយ ដែលរួមបញ្ចូលទាញ់ទម្រង់នានា នៃសង្ហារឹមដែលប្រកបដោយគុណភាពខ្ពស់ ជាមួយនិងការច្នៃប្រឌិត ដើម្បីឲ្យផលិតផលសង្ហារឹមទាំងនេះ មានមុខងារច្រើនបន្ថែមទៀតលើសពីសង្ហារឹមទូទៅ។

លោក រ៉ូប៊ឺត ចាង អគ្គនាយកទីផ្សារអន្តរជាតិ នៃក្រុមហ៊ុនគ្រឿងសង្ហារឹម CBD បានឲ្យដឹងថា ក្រុមហ៊ុនសង្ហារឹម CBD បានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៩៣ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនគ្រឿងសង្ហារឹម CBD មានសាខាហាងរបស់ខ្លួនរហូតដល់ទៅ ២៨០០ហាង នៅ៨០០ទីក្រុង ក្នុងបណ្តាប្រទេសនានា លើសកលលោក ដូចជា៖ អាមេរិក អូស្ត្រាលី ហ្វីលីពិន តៃវ៉ាន់ សិង្ហបូរី ថៃ ឡាវ និង កម្ពុជា។​

លោកបន្ដថា ដោយការរួមបញ្ចូល នៃការច្នៃប្រឌិត ប្រកបដោយជំនាញពី ប្រទេសអ៊ីតាលី និងភាពល្អឥតខ្ចោះ នៃទឹកដៃផលិតពី ប្រទេសចិន បានធ្វើឲ្យផលិតផលសង្ហារឹម CBD ក្លាយជាផលិតផលសង្ហារឹមមួយ ដែលបានស្រង់យកភាព ល្អបំផុត នៃសង្ហារឹម អាស៊ី និងអឺរ៉ុប មករួមបញ្ចូលគ្នា នៅក្នុងផលិតផលរបស់ខ្លួន។

សូមបញ្ជាក់ថា ជាមួយនឹងរោងចក្រចំនួន ១៣រោងចក្រ ក្រុមហ៊ុនសង្ហារឹម ​CBD សម្រេចបានការនៃលក់ សរុបប្រចាំឆ្នាំរបស់ខ្លួន រហូតទៅ៥០០លានដុល្លារអាមេរិក៕