
ឈើអាររាប់រយដុំ ដែលក្រុមឈ្មួញលាក់ទុក នៅតាមតំបន់ព្រៃ ក្នុងស្រុកចិត្របុរី ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូស
13-01-2018 14:27
(ក្រចេះ)៖ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ សហការជាមួយអាវុធហត្ថខេត្ត ស្រុក និងនគរបាល បានចុះបង្ក្រាបឈើអាររាប់រយដុំ នៅតាមតំបន់ព្រៃជាច្រើនកន្លែង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលក្រុមឈ្មួញបានលាក់ទុកនៅទីនោះ ប្រុងនាំចេញទៅលក់។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺកម្លាំងសមត្ថកិច្ច បានចុះរកឃើញឈើនៅក្នុងព្រៃជាច្រើនកន្លែង ដោយមួយកន្លែងបួនដប់ដុំ ប្រមូលទៅបានរាប់រយ កំណាត់តែមិនស្គាល់អត្តសញ្ញាណម្ចាស់ឈើនោះឡើយ ព្រោះឈើទាំងនោះ ត្រូវក្រុមឈ្មួញទុកចោលពង្រាយតាមព្រៃ។
មន្រ្តីរដ្ឋបាលព្រៃឈើ បានឲ្យដឹងទៀតថា ឈើដែលបង្ក្រាបនោះ មិនទាន់ដឹងចំនួននៅឡើយទេ ព្រោះកម្លាំងនៅតែបន្តប្រតិបត្តិការ រុករកហើយឈើប្រមូល បានកម្លាំងជំនាញរដ្ឋបាល ព្រៃឈើដឹកជញ្ជូនយកទៅរក្សាទុកនៅស្ថានីយ៍ បណ្ដុះឈើខ្សា ដើម្បីធ្វើការវាសវែង បន្ដនីតិវិធីរដ្ឋបាលព្រៃឈើ៕